|
អ្នកប្រមុខស្ថាប័នយុត្តិ ធម៌រដ្ឋ Kansas លោក Barry Grissom (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ១៣ ធ្នូ ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) បានចាប់ឃុំ
ខ្លួនជនសង្ស័យ Terry Loewen ដែលបានបើករថយន្តដឹកជញ្ជូន គ្រឿងផ្ទុះទៅព្រ
លានយន្តហោះ Mid-Continent នៅទីក្រុង Wichita រដ្ឋ Kansas ដើម្បីដំណើរការវាយ
ប្រហារដោយគ្រាប់បែកអត្តឈាត។ អ្នកប្រមុខស្ថាប័នយុត្តិ ធម៌រដ្ឋ Kansas លោក
Barry Grissom បានឲ្យដឹងថា៖
“ជនសង្ស័យ Loewen នឹងត្រូវប្រឈមមុខនឹងការប្រព្រឹត្តិបទល្មើសចំនួន ៣ គឺ៖ ឧបាយកលប្រើប្រាស់អាវុធប្រល័យលោកឧបាយកលបំផ្លេចបំផ្លាញទ្រពសម្បិត្ត
ដោយគ្រឿងផ្ទុះនិងឧបាយកលជួយឧត្ថម្ភខាងសម្ភារៈសំរាប់អង្គការភេវរកម្ម
បរទេស។ ក្នុងករណី ត្រូវបានកាត់ទោស ជនសង្ស័យនឹងត្រូវជាប់ទោសអស់
មួយជីវិត។”
នាថ្ងៃដ៏ដែល ការបាញ់កាំភ្លើងមួយក៏បានកើតមានឡើងនៅសាលាមធ្យមសិក្សា
Arapahoe High School ដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ២ នាក់រងរបួស៕