(VOV)_នាថ្ងៃទី ១៦ មិថុនា នៅអ៊ីតាលី អង្គការកសិកម្ម ស្បៀងអាហារអង្គការ
សហប្រជាជាតិ ( FAO) បានរៀបចំព្រឹត្តិការណ៍ពិសេស ស្ដីពី÷ “ការទទួលស្គាល់ស្នាដៃលេចធ្លោក្នុងការតស៊ូកាត់បន្ថយភាពក្រីក្រ” សំរាប់ប្រទេសចំនួន ៣៨ នៅលើទូទាំងពិភពលោក ដែលក្នុងនោះមានវៀតណាម។ ក្នុងចំណោមប្រទេសចំនួន៣៨
នេះ វៀតណាមស្ថិតនៅក្នុងចំណោមប្រទេសចំនួន១៨ ទទួលបានលិខិតស្ងើចសរ
សើរ បញ្ជាក់អំពីការទទួលបានគោលដៅអភិវឌ្ឍន៍ សហស្សវត្ស៍ ទី១( MDG1) ។
នៅក្នុងពិធីនេះ អគ្គនាយក FAO Jose Graziano da Silva បានកត់សម្គាល់នូវស្នាដៃ
និងប្រគល់ជូនប័ណ្ណស្ងើចសរសើរ ទទួលស្គាល់សំរាប់បណ្ដាដំណាងរបស់ប្រទេស
ចំនួន៣៨ពោលខាងលើ ក្នុងការកាត់បន្ថយភាពក្រីក្រ។ ថ្លែងមតិនៅទីនេះអនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោកស្រី Nguyen Thi Xuan
Thu បានសង្កត់ធ្ងន់ថា÷ ទោះបីជាទទួលបានបណ្ដាស្នាដៃសំខាន់ក្នុងផលិតកម្មកសិ
កម្មក្តី ប៉ុន្តែ វៀតណាមនៅតែប្រឈមមុខនឹងបណ្ដាការលំបាកសាកល្បងអំពីសន្តិសុខស្បៀងអាហារដែរ។ ក្នុងសភាពការណ៍នោះ វៀតណាមមានគោលបំណងថា÷ទទួលបានការគាំទ្រ និងជួយឧបត្ថម្ភអំពីបច្ចេកទេស ច្រើនជាងទៀត ពី FAO និងបណ្ដាសហគមន៍អន្តរជាតិ ដើម្បីរក្សា និងបន្តអភិវដ្ឍន៍កសិកម្មចីរភាព កំណើន
បៃតង់ និងដើម្បីលើកស្ទុយជីវភាពរស់នៅសំរាប់ប្រជាជនទៀតផង៕
|
FAO កត់សម្គាល់វៀតណាមមានស្នាដៃលេចធ្លោក្នុងការកាត់បន្ថយភាពក្រីក្រ |