FAA ផ្តល់អាជ្ញាប័ណ្ណដល់យន្ដហោះ Boeing 737 MAX ឲ្យ​ហោះហើរ​សាកល្បង

Chia sẻ
(VOVWORLD) - ក្រុមហ៊ុនផលិតយន្ដហោះឈានមុខគេរបស់សហរដ្ឋអាមេរិកកំពុងធ្វើការជួសជុលកំហុសផ្នែកទន់និងធ្វើឱ្យប្រសើរឡើងនូវកម្មវិធីបណ្តុះបណ្តាលការហោះហើរសម្រាប់អ្នកបើកយន្តហោះ។
FAA ផ្តល់អាជ្ញាប័ណ្ណដល់យន្ដហោះ Boeing 737 MAX ឲ្យ​ហោះហើរ​សាកល្បង - ảnh 1 យន្ដហោះ Boeing 737 MAX (រូបថត៖ TTXVN)

កាលពីថ្ងៃទី ២៨ ខែមិថុនា ទីភ្នាក់ងារគ្រប់គ្រងអាកាសចរណ៍សហរដ្ឋ អាមេ រិក (FAA) បានបញ្ជាក់ថាទីភ្នាក់ងារនេះបានអនុញ្ញាតឱ្យបើកជើងហោះ ហើរសាកល្បង មុនពេលឲ្យហោះហើរឡើងវិញចំពោះយន្តហោះប្រភេទ Boeing 737 MAX ដែលត្រូវបានហាមឃាត់ហោះហើរ បន្ទាប់ពីកើតមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរចំនួន ២ លើករួចមក។ ដូច្នេះ ក្រុមអ្នកបើកបររបស់ FAA និងសម្ព័ន្ធក្រុមហ៊ុន Boeing គ្រងនឹងបើកជើងហោះហើរសាកល្បងក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២៩ ខែមិថុនា។

សូមបញ្ជាក់ផងដែរ ក្រុមហ៊ុនផលិតយន្ដហោះឈានមុខគេរបស់សហរដ្ឋអាមេរិកកំពុងធ្វើការជួសជុលកំហុសផ្នែកទន់និងធ្វើឱ្យប្រសើរឡើងនូវកម្មវិធីបណ្តុះបណ្តាលការហោះហើរសម្រាប់អ្នកបើកយន្តហោះដើម្បីធានាដល់គោលដៅទទួលឲ្យបានអាជ្ញាប័ណ្ណអនុញ្ញាតឲ្យយន្តហោះ ប្រភេទ Boeing 737 MAX អាចប្រតិបត្តិការជាផ្លូវការឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ