EU អំពាវនាវដោយប្រុងប្រយ័ត្នក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន |
EU បានខិតខំប្រឹងប្រែងស្វែងរកវិធីដើម្បីបញ្ចៀសពីការធ្វើអន្តរគមន៍ក្នុងសង្គ្រាមពាណិជ្ជកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក រវាងទីក្រុងវ៉ាស៊ីនតោននិងក្រុងប៉េកាំង ប៉ុន្ដែសម្ព័ន្ធភាពនេះកាន់តែខកចិត្តយ៉ាងខ្លាំង ដោយសារការវាយតម្លៃចំពោះស្ថានភាពគាំពារនិងការធ្វើអន្តរាគមន៍របស់រដ្ឋាភិបាលចិនចូលក្នុងខឿនសេដ្ឋកិច្ច ព្រមទាំងបានអះអាងថា ល្បឿននៃបើកចំហរនូវខឿនសេដ្ឋកិច្ចដែលមានទ្រង់ទ្រាយធំបំផុតទី២ នៅលើពិភពលោកនេះនៅតែយឺតយ៉ាវ។ EU គ្រោងនឹងលើកឡើងបញ្ហាទាំងនេះនៅឯកិច្ចប្រជុំកំពូល EU - ចិននៅថ្ងៃទី ៩ ខែមេសាខាងមុខ៕