EU អនុម័តលើ​វិធាន​ការ​ដាក់​​ទណ្ឌកម្មប្រឆាំង​នឹង​រុស្ស៊ី

Chia sẻ
(VOVWORLD) - តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) សម្រាប់គោលនយោបាយសន្តិសុខ និងកិច្ចការបរទេស លោក Josep Borrell នៅថ្ងៃទី២២ ខែកុម្ភៈ បានប្រកាសថា ប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ បានយល់ព្រម អនុម័តលើកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីទីក្រុងម៉ូស្គូបានទទួលស្គាល់ជាផ្លូវការ នូវឯករាជ្យភាពរបស់ប្រទេសសាធារណរដ្ឋស្វ័យប្រកាសចំនួនពីគឺ Donetsk ( DPR) និង Luhansk (LPR) នៅ Donbass ភាគខាងកើតប្រទេសអ៊ុយក្រែន។ លោក Borrell ក៏បានឲ្យដឹងថា EU នឹងដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើជម្លោះបន្តកើនឡើង។
EU អនុម័តលើ​វិធាន​ការ​ដាក់​​ទណ្ឌកម្មប្រឆាំង​នឹង​រុស្ស៊ី - ảnh 1តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) សម្រាប់គោលនយោបាយសន្តិសុខ និងកិច្ចការបរទេស លោក Josep Borrell (ប្រភព៖ EPA)

ការដាក់ទណ្ឌកម្មនឹងសំដៅទៅលើធនាគារដែលផ្តល់ហិរញ្ញប្បទានដល់អ្នកបង្កើតគោលនយោបាយរុស្ស៊ី និងសកម្មភាពផ្សេងទៀតនៅក្នុង Donbass ។ លោក Borrell បានអះអាងថា EU នឹងកំណត់ទិសដៅទៅលើទំនាក់ទំនងសេដ្ឋកិច្ចរបស់ DPR និង LPR ។ ទោះជាយ៉ាងណាក៏ដោយ ការដាក់ទណ្ឌកម្មនឹងមិនបានអនុវត្តចំពោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឡើយ។ លើសពីនេះទៅទៀ លោក Borrell ក៏បានសង្កត់ធ្ងន់ថា EU បានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចសន្ទនាជាមួយរុស្ស៊ី ប៉ុន្តែមិនមែនក្នុងស្ថានភាពដែលមាន “ការគំរាមកំហែងផ្នែកយោធា” នោះទេ៕

 

ប្រតិកម្មទៅវិញ