ទាហានអ៊ុយក្រែន។ ប្រភព៖ Reuters |
យោតាមកិច្ចព្រមព្រៀងនេះ គណៈកម្មការអឺរ៉ុបនឹងផ្តល់ប្រាក់ចំនួន ១ ពាន់លានអឺរ៉ូដល់បណ្តាប្រទេសEU ដើម្បីផ្គត់ផ្គង់សម្រាប់អ៊ុយក្រែននូវគ្រាប់កាំភ្លើងធំចំនួន ១ លានគ្រាប់ដែលយកចេញពីឃ្លាំងផ្ទុកអាវុធរបស់ប្រទេសទាំងនេះ។ លើសពីនេះទៅទៀត ទឹកប្រាក់ ១ ពាន់លានអឺរ៉ូផ្សេងទៀតនឹងត្រូវចំណាយលើការរួមគ្នាទិញគ្រាប់រំសេវ។ ការបញ្ជាទិញជាមុននឹងចាប់ផ្តើមនៅក្នុងខែឧសភាខាងមុខ។ នៅក្នុងសន្និសីទនេះ មេដឹកនាំនៃបណ្តាប្រទេស EU ក៏បានពិភាក្សាអំពីការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយពិចារណាលើសកម្មភាពពាណិជ្ជកម្មជាមួយទីក្រុងម៉ូស្គូ តាមរយៈប្រទេសទីបីមួយចំនួន៕