វ៉ាក់សាំងបង្ការកូវីដ ១៩ (រូបថត៖ AFP / VNA) |
យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ដែលដកស្រង់ប្រភព សារព័ត៌មាន អឺរ៉ុបនៅថ្ងៃទី ៦ ខែមីនាបានឲ្យដឹងថាសហភាពអ៊ឺរ៉ុប (EU) នឹងចាប់ផ្តើមការចរចាជាមួយទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី ៨ ខែមីនា ដើម្បីធានាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមពីសហរដ្ឋអាមេរិកដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩។ មន្ត្រីទទួលបន្ទុកផលិតកម្មវ៉ាក់សាំងរបស់ EU លោក Thierry Breton នឹងពិភាក្សាការងារជាមួយអ្នកសម្របសម្រួលសេតវិមានទទួលបន្ទុកកូវីដ ១៩ លោក Jeffrey Zients ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា EU និងសហរដ្ឋអាមេរិកមានគោលបំណងចង់ “សហការនិងសម្របសម្រួលដើម្បីចៀសវាងការរាំងស្ទះ” សម្រាប់ក្រុមហ៊ុនផលិតវ៉ាក់សាំងនៅអឺរ៉ុប។ ទន្ទឹមនឹងនេះ គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងពន្យាពេលសម្រាប់យន្តការតម្លាភាពនិងការត្រួតពិនិត្យការនាំចេញវ៉ាក់សាំងបង្ការកូវីដ ១៩ បន្ទាប់ពីយន្តការនេះបញ្ចប់ជាផ្លូវការនៅថ្ងៃទី ៣១ ខែមីនាផងដែរ៕