|
ប៉ូឡូញចោទប្រកាន់ EC ដាក់សម្ពាធន៍ទៅលើរដ្ឋសភានិងរដ្ឋាភិបាលប្រទេសនេះ
(រូបថត៖AFP/TTXVN) |
(VOVworld) - សហភាពអឺរ៉ុប (EU) នាថ្ងៃទី១៣ មករា បានចាប់ផ្ដើមការស៊ើបអង្កេត
មិនធ្លាប់មានពីមុនមកទាក់ទិនដល់ចម្រូងចម្រាស់ក្រោយពីរដ្ឋសភាប៉ូឡូញអនុម័ត
លើសេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្មនូវការគ្រប់គ្រងសារព័ត៌មាននិងកែទម្រង់
រដ្ឋធម្មនុញ្ញកាលពីចុងឆ្នាំទៅមិញ។ថ្លែងមតិបន្ទាប់ពីជំនួបពិភាគ្សាពិសេសអំពី
បញ្ហានេះ អនុប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Frans Timmermas បានឲ្យ
ដឹងថា EU នឹងដំណើរការវាយតំលៃអំពីសេចក្ដីព្រាងច្បាប់កែទម្រង់ពោលខាង
លើដោយឈរលើការកំណត់នៃច្បាប់ទ្វីបអឺរ៉ុប សំដៅពិនិត្យថា តើសេចក្ដីព្រាង
ច្បាប់នេះ បំពានទៅលើគោលការណ៍ប្រជាធិបតេយ្យហើយសក្តិសមទទួលរង
វិធានការដាក់ទ័ណ្ឌកម្មរបស់ EU ដែរឬអត់ទេ។ មុននោះ ប៉ូឡូញបានចោទប្រកាន់
EUថា មានចេតនាដាក់សម្ពាធន៍ទៅលើរដ្ឋាភិ បាលប្រទេសនេះទាក់ទិនដល់
បញ្ហាកំណែពោលខាងលើ៕