អនុប្រធានគណៈកម្មការអឺរ៉ុប លោក Valdis Dombrovskis បានវាយតម្លៃថា សេចក្តីសម្រេចនេះជាសញ្ញាវិជ្ជមានមួយ ដែលបញ្ជាក់ជាថ្មីម្តងទៀតថា ក្រិកកំពុងទទួលបានស្ថិរភាពហិរញ្ញវត្ថុជាជំហានៗ ហើយ ខឿនសេដ្ឋកិច្ចក៏កំពុងងើបឡើងវិញជាបណ្តើរៗដែរ។ ការបញ្ចប់រាល់វិធានការ បណ្តុកបណ្តាក់ទៅលើក្រិកនេះ នឹងបានកំណត់ជាផ្លូវការដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ EU ទាំង២៨រូប បន្ទាប់ពីរដូវ វិស្សមកាលខាងមុខ៕