|
EU សង្ឃឹមទទួលបានកិច្ចព្រមព្រៀងជាមួយក្រិកក្រោយពីការផ្តើមគំនិតថ្មី (Image: VNA) |
(VOVworld) – ទោះបីជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូ
(Eurogroup) មុនពេលសន្និសីទកំពូលវិសាមញ្ញស្តីពីស្ថានភាពក្រិកបានបិទ
បញ្ចប់ ដោយមិនទទួលបានកិច្ចព្រមព្រៀងណាមួយឡើយក្តី ប៉ុន្តែ ការផ្តើម
គំនិតថ្មីមួយចំនួនដែលរដ្ឋាភិបាលក្រិកបានផ្តើមឡើងក៏បានធ្វើឲ្យថ្នាក់ដឹក
នាំរបស់អឺរ៉ុបសង្ឃឹមទទួលបានកិច្ចព្រមព្រៀងមួយនាចុងសប្តាហ៍នេះសំដៅ
ជួយឧបត្ថម្ភក្រិករួចផុតពីគ្រោះ អាសន្នក្ស័យធន់និងចាកចេញពី Eurozone ។
ថ្នាក់ដឹកនាំ Eurozone ស្នើរឲ្យបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុដំណើរកិច្ចប្រជុំ នាថ្ងៃទី
២៤ មិថុនា ដើម្បីវាយតំលៃដ៏លំអិតនូវការធ្វើសម្បទាននៃកិច្ចព្រមព្រៀង
មុនពេលសន្និសីទ កំពូលសហភាពអឺរ៉ុប (EU) ដែលនឹងប្រារព្ធ នាថ្ងៃទី ២៥
និង ២៦ មិថុនា ខាងមុខ នេះ។ បណ្ដាការផ្តើមគំនិតរបស់ក្រិកបានឆ្លើយតប
នឹង ៩០% នៃសំណូមពររបស់ម្ចាស់បំណុលអន្តរជាតិ។ ប្រធាន EU លោក
Tusk បានឲ្យដឹងថា៖ ម្ចាស់បំណុល អន្តរជាតិនឹងពិនិត្យមើលការផ្តើមគំនិត
របស់ក្រិកភ្លាមមួយរំពិច៕