EU យល់ព្រមលើដំណោះស្រាយបន្ទាន់ចំនួន ៤ ដើម្បីកាត់បន្ថយតម្លៃថាមពល

Chia sẻ
(VOVWORLD) - នៅក្នុងកិច្ចប្រជុំវិសាមញ្ញមួយនាថ្ងៃទី ៩ ខែកញ្ញា នៅទីក្រុងប្រ៊ុចសែល(បែលហ្សិក) រដ្ឋមន្ត្រីថាមពលប្រទេសសមាជិកទាំង ២៧ នៃសហភាពអឺរ៉ុប (EU) បានយល់ព្រមលើដំណោះស្រាយបន្ទាន់ចំនួន ៤ ដើម្បីកាត់បន្ថយតម្លៃថាមពលហក់ឡើងខ្ពស់។ បច្ចុប្បន្ននេះ បណ្តាប្រទេសនៅអឺរ៉ុបកំពុងរង់ចាំសំណើពីគណៈកម្មការអឺរ៉ុប (EC) នៅប៉ុន្មានថ្ងៃខាងមុខ ដោយសង្ឃឹមថា នឹងអនុម័តនៅមុនដំណាច់ខែនេះ។
EU យល់ព្រមលើដំណោះស្រាយបន្ទាន់ចំនួន ៤ ដើម្បីកាត់បន្ថយតម្លៃថាមពល - ảnh 1គណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN)

យោងតាមសេចក្តីប្រកាស ដំណោះស្រាយទីមួយគឺប្រទេសសហភាពអឺរ៉ុបទាំង ២៧ យល់ព្រមលើដែនកំណត់រួម សម្រាប់តម្លៃឧស្ម័នដែលនាំចូលក្នុងទ្វីបអឺរ៉ុប មិនថាពីរុស្ស៊ី ឬពីប្រទេសដទៃទៀតនោះទេ។ ដំណោះស្រាយទីពីរគឺកំណត់ប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតអគ្គីសនី។ បច្ចុប្បន្ន EC មានភារកិច្ច ដាក់ចេញសំណើផ្លូវការមួយដើម្បីកំណត់ប្រាក់ចំណូលរបស់បណ្តាក្រុមហ៊ុនផលិតអគ្គីសនី។ ដំណោះស្រាយទីបីគឺអន្តរាគមន៍ "បណ្តោះអាសន្ននិងបន្ទាន់" នៅក្នុងទីផ្សារឧស្ម័នជាមួយនឹងតម្លៃ "ពិដាន" ដែលបានស្នើឡើងដោយប្រទេសបែលហ្ស៊ិកនិងអ៊ីតាលី និងប្រទេសមួយចំនួនទៀត។ ជាដំណោះស្រាយចុងក្រោយ បណ្តារដ្ឋមន្ត្រីស្នើរឲ្យ EC បង្ហាញវិធានការដើម្បីសម្របសម្រួលការកាត់បន្ថយតម្រូវការអគ្គិសនីនៅទូទាំងសហភាពអឺរ៉ុប និងដើម្បីជួយដោះស្រាយបញ្ហាសន្ទនីយភាពនៅក្នុងទីផ្សារថាមពល។

តាមការគ្រោងទុក បណ្តារដ្ឋមន្ត្រីថាមពលអឺរ៉ុបនឹងបន្តជួបប្រជុំគ្នានៅចុងខែកញ្ញានេះ ដើម្បីអនុម័តលើវិធានការជាក់លាក់មួយ៕

 

ប្រតិកម្មទៅវិញ