EU យល់ព្រមពន្យាពេល Brexit រហូតដល់ថ្ងៃទី ២២ ខែឧសភា |
យោងតាមសេចក្តីព្រាងនៃសន្និដ្ឋានមួយ ដែលទីភ្នាក់ងារសារព័ត៌មានមួយចំនួន ទទួលបាននោះ ថ្នាក់ដឹកនាំបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ២៧ កាលពីថ្ងៃទី ២១ ខែមីនា បានប្រកាសថា គេកំពុងត្រៀមខ្លួនរៀបចំការបើកទូលាយមាត្រា ៥០ ស្តីអំពីដំណើរការដកខ្លួនចេញពីសហភាពអឺរ៉ុបនេះ រហូតដល់ថ្ងៃទី ២២ ខែឧសភា ដើម្បីផ្តល់ពេលវេលាសំរាប់អង់គ្លេសត្រៀមខ្លួនចាកចេញពី EU ផងដែរ ៕