EU ព្រួយបារម្ភចំពោះសកម្មភាពដោយឯកតោភាគីនៅសមុទ្រខាងកើត

Chia sẻ
(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Igor Driesmans បានលើកច្បាស់ថា EU មានគោលបំណងចង់ឲ្យអាស៊ានិងចិន សម្រេចប្រកបដោយតម្លាភាពនូវកិច្ចចរចាអំពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ឲ្យមានប្រសិទ្ធភាព ជាក់ស្ដែងនិងលក្ខណៈ ចាប់បង្ខំខាងគតិយុត្ត។
EU ព្រួយបារម្ភចំពោះសកម្មភាពដោយឯកតោភាគីនៅសមុទ្រខាងកើត - ảnh 1 ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំសមាគមន៍បណ្ដាប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Igor Driesmans (រូបថត៖  jakartaglobe.id)

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំសមាគមន៍បណ្ដាប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Igor Driesmans បានអះអាងនូវការសន្យា របស់ EU ក្នុងការរក្សាសណ្ដាប់ធ្នាប់នៅបណ្ដាតំបន់សមុទ្រនិងមហាសាគរ ដោយឈរលើច្បាប់អន្តរជាតិ សន្តិសុខនិងកិច្ចសហប្រតិបតិ្តការនាវាចរណ៍ ក៏ដូចជាសេរីភាពនាវាចរណ៍និងអាកាសចរណ៍ ដើម្បីផលប្រយោជន៍របស់ ប្រទេសទាំងអស់។

        លោកឯកអគ្គរដ្ឋទូត Igor Driesmans បានឲ្យដឹងថា EU ព្រួយបារម្ភ ចំពោះសកម្មភាពដោយឯកតោភាគីនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ក្នុងនោះមានអំពើដាក់ពង្រាយជាបណ្ដោះអាសន្នឬអចិន្រ្តៃយ៍បណ្ដាកង កម្លាំងឬឧបករណ៍យោធានៅលើកោះនានាដែលកំពុងមានជម្លោះ អំពើ យាយីឬគំរាមកំហែងនាវានេសាទនិងនាវាផ្សេងៗទៀត ក៏ដូចជាអំពើកំណត់ ព្រំដែនរដ្ឋបាលថ្មីដោយឯកតោភាគីផងដែរ។ លោកឯកអគ្គរដ្ឋទូត Igor Driesmans បានលើកច្បាស់ថា EU មានគោលបំណងចង់ឲ្យអាស៊ានិងចិន សម្រេចប្រកបដោយតម្លាភាពនូវកិច្ចចរចាអំពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ឲ្យមានប្រសិទ្ធភាព ជាក់ស្ដែងនិងលក្ខណៈ ចាប់បង្ខំខាងគតិយុត្ត។ លោកបានសង្កត់ធ្ងន់ថា ប្រការសំខាន់ចំពោះភាគី ទាំងអស់ក្នុងតំបន់នោះគឺ ត្រូវអត់ធ្មត់ ជៀសវាងសកម្មភាពដោយឯកតោ ភាគី បញ្ឈប់ការធ្វើយោធូបនីយកម្មនិងដោះស្រាយជម្លោះដោយសន្តិវិធី ច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ៕

ប្រតិកម្មទៅវិញ