ប្រភព៖ Reuters |
កាលពីខែមិថុនា ឆ្នាំ ២០១៤ ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានអនុម័តលើបទដាក់ទណ្ឌកម្ម សំដៅឆ្លើយតបទៅនឹងការដែលរុស្ស៊ីបានរួមបញ្ជូលឧបទ្វីប Crimea និងទីក្រុង Sevastopol ។ ចាប់តាំងពីពេលនោះមក បណ្ដាទណ្ឌកម្មទាក់ទងនឹងបញ្ហានេះត្រូវបានពន្យាពេល និងអូសបន្លាយជាបន្តបន្ទាប់។ បទដាក់ទណ្ឌកម្មទាំងនេះរួមមានការហាមប្រាមនាំចូលផលិតផលពី Crimea និង Sevastopol មក EU ហាមប្រាមការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៍នៅ Crimea និង Sevastopol ផងដែរ៕