EU ពន្យាពេល​​ការហាមឃាត់លើគ្រាប់ធញ្ញជាតិអ៊ុយក្រែន រហូតដល់ខែកញ្ញា

Chia sẻ
(VOVWORLD) - កាលពីយប់ថ្ងៃទី ៥ ខែមិថុនា គណៈកម្មការអឺរ៉ុប (EC) បានសម្រេចបន្តវិធានការរឹតបន្តឹងពិសេសលើការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា។
EU ពន្យាពេល​​ការហាមឃាត់លើគ្រាប់ធញ្ញជាតិអ៊ុយក្រែន រហូតដល់ខែកញ្ញា - ảnh 1ប្រភព៖ Euronews

ការហាមប្រាមនេះ ត្រូវបានអនុវត្តចំពោះសកម្មភាពដឹកជញ្ជូនស្រូវសាលី ពោត គ្រាប់រ៉េប និងគ្រាប់ផ្កាឈូករ័ត្ន ឆ្លងកាត់ប្រទេសចំនួនប្រាំ រួមមាន៖ ប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី រូម៉ានី និងប៊ុលហ្គារី។ ការពន្យារពេលវិធានការរឹតត្បិតនេះបានប្រព្រឹត្តិទៅ ថ្វីត្បិតតែមានការប្រឆាំងពីទីក្រុងគៀវ និងការព្រួយបារម្ភយ៉ាងខ្លាំងដែលប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ចំនួន ១២ ផ្សេងទៀតបានលើកឡើងនៅក្នុងសារលិខិតរួមមួយ។ គណៈកម្មាការអឺរ៉ុបបានឲ្យដឹងថា វិធានការនេះគឺចាំបាច់ដើម្បីទប់ស្កាត់វិបត្តិអតិរេកកសិផលនៅក្នុងបណ្តាប្រទេសអឺរ៉ុបខាងកើត។

មុននោះ គណៈកម្មការអឺរ៉ុបបានហាមឃាត់ការដឹកជញ្ជូនស្រូវសាលី ពោត គ្រាប់រ៉េប និងគ្រាប់ផ្កាឈូករ័ត្ន ដែលមានប្រភពដើមមកពីអ៊ុយក្រែន ចូលទៅក្នុងប្រទេសប៊ុលហ្គារី ហុងគ្រី ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី នៅចន្លោះថ្ងៃទី ២ ខែឧសភា ដល់ថ្ងៃទី ៥ មិថុនា៕

ប្រតិកម្មទៅវិញ