EU ផ្អាកជាបណ្ដោះអាសន្ន​ការអនុវត្ត​បទប្បញ្ញត្តិ​ថវិកា​ដើម្បី​ជួយសម្រួល​ការស្ដារសេដ្ឋកិច្ចឡើងវិញ

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ២ ខែមិថុនា គណៈកម្មការអឺរ៉ុប (EC) បានប្រកាសថា នឹងបន្តផ្អាកជាបណ្ដោះអាសន្នបទប្បញ្ញត្តិរឹតត្បិតការចំណាយថវិកាក្នុងសហភាពអឺរ៉ុប (EU) ក្នុងឆ្នាំ ២០២២ ម្រាប់បណ្ដាប្រទេសជាសមាជិកឲ្យមានពេលវេលាបន្ថែម ដើម្បីអនុវត្តន៍បណ្ដាកញ្ចប់ជំនួយស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺរាតត្បាតកូវីដ១៩។
EU ផ្អាកជាបណ្ដោះអាសន្ន​ការអនុវត្ត​បទប្បញ្ញត្តិ​ថវិកា​ដើម្បី​ជួយសម្រួល​ការស្ដារសេដ្ឋកិច្ចឡើងវិញ - ảnh 1រូបិយប័ណ្ណ euro  (ប្រភព៖ rte.ie)
យោងតាម អនុប្រធាន EC លោក Valdis Dombrovskis បានឱ្យដឹងថា ដំណើរការស្ដារសេដកិច្ចឡើងវិញមិនទាន់ព្រមៗគ្នាឡើយ ហើយមានអស្ថិរភាពជាច្រើន។ ដូច្នេះហើយ បណ្ដាប្រទេសនៅតែចាំបាច់ត្រូវមានគោលនយោបាយជួយឧបត្ថម្ភសេដ្ឋកិច្ចនៅទូទាំងឆ្នាំ២០២១ និង ២០២២។ EC ដែលជាស្ថាប័នសម្របសម្រួលរបស់ EU បានផ្អាកជាបណ្ដោះអាសន្នការអនុវត្តបទប្បញ្ញត្តិដាក់កំហិតការចំណាយសាធារណៈជាមួយរដ្ឋាភិបាលនៃបណ្ដាប្រទេសជាសមាជិកកាលពីដើមខែមិនា ឆ្នាំ ២០២០ ក្នុងបរិបទ ដែលខឿនសេដ្ឋកិច្ចតំបន់បានធ្លាក់ក្នុងដំណាក់កាលឱនភាពយ៉ាងជ្រាលជ្រៅបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ក្នុងនោះមូលហេតុភាគច្រើនគឺដោយសារបណ្ដាវិធានការដាក់កំហិតសកម្មភាព ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ