EU ផ្តល់ជំនួយមនុស្សធម៌ ១១៨ លានអឺរ៉ូ ដល់អាជ្ញាធរប៉ាឡេស្ទីន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២២ ខែធ្នូ គណៈកម្មការអឺរ៉ុប (EC) បានប្រកាសថា ខ្លួនបានអនុម័តកញ្ចប់ជំនួយមនុស្សធម៌ ដែលមានតម្លៃ ១១៨ លានអឺរ៉ូ សម្រាប់អាជ្ញាធរប៉ាឡេស្ទីន (PA)។ 
EU ផ្តល់ជំនួយមនុស្សធម៌ ១១៨ លានអឺរ៉ូ ដល់អាជ្ញាធរប៉ាឡេស្ទីន - ảnh 1កុមារប៉ាឡេស្ទីននៅកន្លែងតង់បណ្ដោះអាសន្នក្នុងក្រុង Khan Younis ភាគខាងត្បូង Gaza Strip កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ (រូបថត៖ THX/TTXVN)

យោងតាម EC ជំនួយនេះនឹងជួយឱ្យ PA បើកប្រាក់បៀវត្សរ៍ និងប្រាក់សោធននិវត្តន៍សម្រាប់មន្ត្រីរដ្ឋការនៅតំបន់ West Bank ផ្តល់ឧបត្ថម្ភគាំពារសង្គមដល់គ្រួសារដែលងាយរងគ្រោះ និងផ្តល់មូលនិធិដល់មន្ទីរពេទ្យនៅហ្សេរុយសាឡឹមខាងកើត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធាន EC លោកស្រី Ursula von der Leyen បានបញ្ជាក់ថា សហភាពអឺរ៉ុប (EU) ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយបន្ថែមទៀតដល់ PA ក្នុងរយៈពេលវែង។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា EC កំពុងពិចារណាលើការអនុម័តកញ្ចប់ជំនួយធំជាងនៅឆ្នាំក្រោយ ដើម្បីជួយរក្សាស្ថិរភាពស្ថានការណ៍នៅតំបន់ហ្គាហ្សាស្ទ្រីប និង West Bank ក៏ដូចជារួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីស្ដារដំណោះស្រាយរដ្ឋពីរ។

អង្គការសហប្រជាជាតិបានព្រមានថា ជម្លោះរវាងចលនាអ៊ីស្លាមហាម៉ាស និងអ៊ីស្រាអែល កំពុងរុញច្រានប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប ទៅរកភាពអត់ឃ្លាន។ យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ ប្រជាជនប៉ាឡេស្ទីនប្រហែល ១,៩ លាននាក់នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងចំណោមប្រជាជនសរុប ២,៤ លាននាក់ត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះ៕

ប្រតិកម្មទៅវិញ