EU ផ្តោត​ការពិភាក្សា​លើ​វិធានការជួយ​ឧបត្ថម្ភអ្នក​ជម្លៀស​ពីអ៊ុយក្រែន

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសន្និសីទក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការងារ និងសង្គមកិច្ចនៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៣-១៤ ខែតុលា នៅទីក្រុង Prague រដ្ឋមន្ត្រីបានផ្តោតការពិភាក្សាលើវិធានការដើម្បីជួយឧបត្ថម្ភជនជម្លៀសខ្លួនចេញពីអ៊ុយក្រែន។ 
EU ផ្តោត​ការពិភាក្សា​លើ​វិធានការជួយ​ឧបត្ថម្ភអ្នក​ជម្លៀស​ពីអ៊ុយក្រែន - ảnh 1ប្រជាជនអ៊ុយក្រែនជម្លៀសខ្លួនដើម្បីជៀសវាងជម្លោះ នៅស្ថានីយរថភ្លើងក្រុង Przemysl ភាគខាងកើតប្រទេសប៉ូឡូញ។ (រូបថត៖ AFP/TTXVN)

អញ្ជើញជាអធិបតីនៃសម័យប្រជុំនេះ រដ្ឋមន្ត្រីក្រសួងការងារ និងសង្គមកិច្ចសាធារណរដ្ឋឆែក លោក Marian Jurecka បានឲ្យដឹងថា សាធារណរដ្ឋឆែកកំពុងព្យាយាមជំរុញឱ្យ EU ដាក់ពង្រាយកញ្ចប់ហិរញ្ញវត្ថុពិសេសមួយ សើម្បីជួយឧបត្ថម្ភបណ្តាប្រទេស ក្នុងការទទួលជនជម្លៀសចេញពីអ៊ុយក្រែនកាន់តែច្រើន។ លោក Jurecka បានឲ្យដឹងថា លោកបានបញ្ចុះបញ្ចូលម្តងហើយម្តងទៀតដល់គណៈកម្មការអឺរ៉ុប (EC) ដើម្បីគាំទ្រ និងបែងចែកថវិកា ជាពិសេសគឺភាពបត់បែនក្នុងការប្រើប្រាស់ដើមទុនពីមូលនិធិដែលមានស្រាប់ ដើម្បីចែករំលែកបន្ទុកជាមួយប្រទេសមួយចំនួន ក្នុងការជួយឧបត្ថម្ភជនជម្លៀសពីអ៊ុយក្រែននៅឆ្នាំខាងមុខ។ ប្រការដ៏សំខាន់នោះគឺ EC អាចដាក់ពង្រាយកញ្ចប់ហិរញ្ញប្បទានពិសេសមួយ ដើម្បីបម្រើគោលបំណងនេះ។

នៅថ្ងៃធ្វើការដំបូងនៃសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងការងារ និងសង្គមកិច្ច EU ក៏បានផ្តោតការពិភាក្សាលើបញ្ហាការងារសម្រាប់អ្នកជម្លៀសពីអ៊ុយក្រែន និងការគ្រប់គ្រងរលកជនជម្លៀស៕

 

ប្រតិកម្មទៅវិញ