EU ប្រកាសយុទ្ធសាស្ត្រសន្តិសុខសម្រាប់ដំណាក់កាល ២០២០ - ២០២៥

Chia sẻ
(VOVWORLD) - ជំហានដំបូងមួយនៃយុទ្ធសាស្ត្រនេះគឺពង្រឹងវិធានការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់។
EU ប្រកាសយុទ្ធសាស្ត្រសន្តិសុខសម្រាប់ដំណាក់កាល  ២០២០ - ២០២៥ - ảnh 1 អនុប្រធានគណៈកម្មាធិការអឺរ៉ុបលោក Margaritis Schinas (ឆ្វេង) (រូបថត៖ TTXVN)

នាថ្ងៃទី ២៤ ខែកក្កដា អនុប្រធានគណៈកម្មាធិការអឺរ៉ុបលោក Margaritis Schinas បានប្រកាសយុទ្ធសាស្ត្រសន្តិសុខរបស់សហភាពអឺរ៉ុបសម្រាប់ដំណាក់កាល ២០២០ - ២០២៥ ។

ថ្លែងនៅក្នុងសន្និសីទកាសែតមួយ លោក Schinas បានមានប្រសាសន៍ថា EU បានបង្កើតយុទ្ធសាស្ត្រថ្មីសម្រាប់ដំណាក់កាល ២០២០ - ២០២៥ សំដៅបង្កើតប្រព័ន្ធសន្តិសុខពិតប្រាកដមួយនៅ EU។ ជំហានដំបូងមួយនៃយុទ្ធសាស្ត្រនេះគឺពង្រឹងវិធានការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់។ ទន្ទឹមនឹងនេះ ការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានលើកុមារក៏ជាចំណុចសំខាន់នៃយុទ្ធសាស្ត្រសន្តិសុខរបស់ EU សម្រាប់ដំណាក់កាល ២០២០-២០២៥ ផងដែរ។

ប្រតិកម្មទៅវិញ