តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខ លោក Josep Borrell (រូបថត៖ AFP/TTXVN) |
នៅថ្ងៃទី៣ ខែតុលា តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប(EU)ទទួលបន្ទុកកិច្ចការបរទេស លោក Josep Borrell បានព្រមានថា ប្រព័ន្ធសេដ្ឋកិច្ចនិងសង្គមនៅអាហ្វហ្គានីស្ថានកំពុងប្រឈមមុខហានិភ័យនៃការដួលរលំ។ លោក Borrell បានអំពាវនាវឱ្យក្រុមតាលីបង់បំពេញតាមលក្ខខណ្ឌសម្រាប់សហគមន៍អន្តរជាតិ ជួយឧបត្ថម្ភដល់ប្រជាជន អាហ្វហ្គានីស្ថាន។
នៅក្នុងប្លុកផ្ទាល់ខ្លួន លោក Borrell បានចាត់ទុកថា អាហ្វហ្គានីស្ថានកំពុងប្រឈមមុខនឹងហានិភ័យនៃវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ហើយដើម្បីចៀសវាងសេណារីយ៉ូដ៏អាក្រក់បំផុត តាលីបង់ត្រូវបំពេញលក្ខខណ្ឌដើម្បីអាចទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ។ លោកបានព្រមានថា ការដួលរលំសេដ្ឋកិច្ចសង្គមរបស់អាហ្វហ្គានីស្ថាន នឹងបង្កគ្រោះថ្នាក់ដល់ប្រជាជននៃប្រទេសនេះ ក៏ដូចជាសន្តិសុខក្នុងតំបន់និងអន្តរជាតិ៕