ប្រជាជនអ៊ុយក្រែនជម្លៀសចេញពីទីក្រុង Mariupol ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២។ (រូបថត៖ THX/TTXVN) |
នេះគឺជាផ្នែកមួយនៃកញ្ចប់ជំនួយដែលមានតម្លៃ ៩ ពាន់លានអឺរ៉ូ សម្រាប់ទីក្រុង Kiev ដែលថ្នាក់ដឹកនាំ EU បានឯកភាពគ្នាក្នុងកិច្ចប្រជុំកំពូលកាលពីខែឧសភាកន្លងទៅ។
លោក Zbynek Stanjura រដ្ឋមន្រ្តីហិរញ្ញវត្ថុសាធារណរដ្ឋឆែកដែលកាន់តំណែងជាប្រធានប្ដូរវេន EU បានចាត់ទុកថា ផែនការបើកចំណាយនេះនឹងជួយអ៊ុយក្រែនទទួលបានប្រភពមូលនិធិចាំបាច់ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ទន្ទឹមនឹងនេះ ផ្នែកដែលនៅសេសសល់នៃកញ្ជប់ជំនួយឧបត្ថម្ភដែលមានតម្លៃ ៩ ពាន់លានអឺរ៉ូ នឹងមិនទាន់បានបើកចំណាយទេ ដោយសារប្រទេសជាសមាជិកមួយចំនួននៅតែមានភាពចម្រូងចម្រាសថា តើអ៊ុយក្រែនអាចចុះហត្ថលេខាលើកញ្ជប់ប្រាក់កម្ចីរយៈពេលវែងដែរ ឬទេ។ ដូច្នេះ រួមជាមួយទឹកប្រាក់ ១,២ ពាន់លានអឺរ៉ូ ដែលបានចំណាយកាលពីដើមឆ្នាំ អ៊ុយក្រែនទទួលបានជំនួយសង្គ្រោះសរុបចំនួន ២,២ ពាន់លានអឺរ៉ូ ពីសហភាពអឺរ៉ុប។ មន្រ្តីការទូតសហភាពអឺរ៉ុបបានអះអាងថា ការចរចារនៃបណ្តាប្រទេសជាសមាជិកស្តីពីកញ្ចប់ជំនួយនេះ នៅតែប្រព្រឹត្តទៅក្នុងទិសដៅត្រឹមត្រូវ៕