នេះជាការសន្និដ្ឋានដែលត្រូវបានដាក់ចេញ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាអឺរ៉ុប នាថ្ងៃទី ១៧ ខែតុលា នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។
មេដឹកនាំសហភាពអឺរ៉ុបក៏បានឲ្យដឹងថា ពួកគេនៅតែប្តេជ្ញាគាំទ្រអ៊ុយក្រែនក្នុងការជួសជុល ការស្តារនិងកសាងឡើងវិញ ដោយសម្របសម្រួលជាមួយដៃគូអន្តរជាតិ។ សន្និសីទបន្ទាប់ស្តីពីការស្តារអ៊ុយក្រែនឡើងវិញ នឹងត្រូវបានរៀបចំឡើងនៅប្រទេសអ៊ីតាលី ក្នុងខែកក្កដា ឆ្នាំ២០២៥។
ទីស្នាក់ការគណៈកម្មាការអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។ រូបថត៖ THX/TTXVN |
លើសពីនេះ មេដឹកនាំសហភាពអឺរ៉ុបបានបញ្ជាក់ថា សហភាពអឺរ៉ុបនៅតែប្តេជ្ញាគាំទ្រដល់អ្នកដែលត្រូវផ្លាស់ទីលំនៅដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន ទាំងនៅអ៊ុយក្រែននិងក្នុងសហភាពអឺរ៉ុប ក្នុងនោះ រួមទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ និងអាចបត់បែនបាននៅតាមប្រទេសសមាជិកដែលទទួលបន្ទុកដ៏ធំបំផុត ទាក់ទងនឹងការចំណាយលើសុខាភិបាល ការអប់រំ និងជីវភាពរស់នៅសម្រាប់ជនភៀសខ្លួន៕