EU បញ្ជាក់ពីការប្រឆាំងជំទាស់រាល់ឧបាយកលរារាំងដំណើរការចរចានុយក្លេអ៊ែរអ៊ីរ៉ង់

Chia sẻ
(VOVWORLD) - រុស្ស៊ីក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយសម្តែងក្តីសង្ឃឹម ថាឧប្បត្តិហេតុនៅរោងចក្រនុយក្លេអ៊ែរ Natanz នឹងមិនធ្វើឱ្យសំណឹកដល់ការសន្ទនា នុយក្លេអ៊ែរអ៊ីរ៉ង់ឡើយ។
EU បញ្ជាក់ពីការប្រឆាំងជំទាស់រាល់ឧបាយកលរារាំងដំណើរការចរចានុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1រោងចក្រថាមពលនុយក្លេអ៊ែរប្រទេសអ៊ីរ៉ង់ (រូបថតឯកសារ៖ AFP / VNA)

កាលពីថ្ងៃទី ១២ ខែមេសា សហភាពអឺរ៉ុប (EU) បានព្រមានថានឹងប្រឆាំងជំទាស់រាល់ឧបាយកលសំដៅរារាំងដំណើរការចរចានុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់ បន្ទាប់ពីកើតមានឧប្បត្តិហេតុនៅរោងចក្រនុយក្លេអ៊ែរ Natanz ដែលក្រុងតេអេរ៉ង់បានចាត់ទុកជាការវាយប្រហារភេរវកម្ម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់ EU លោក Peter Stano បានឲ្យដឹងថា ប្លុកនេះប្រឆាំងជំទាស់រាល់ផែនការ សំដៅធ្វើឱ្យចុះខ្សោយឬធ្វើឲ្យ សំណឹកកិច្ចខិតខំប្រឹងប្រែងការទូត ទាក់ទងនឹងកិច្ចព្រមព្រៀង នុយក្លេអ៊ែរ។

លោក Peter Stano បានសង្កត់ធ្ងន់ថា EU នៅតែត្រូវបញ្ជាក់ការពិតជុំវិញឧប្បត្តិហេតុនៅ រោងចក្រនុយ ក្លេអ៊ែរ Natanz របស់អ៊ីរ៉ង់។យោងតាមលោករូបនេះថា ឧប្បត្តិហេតុនេះអាចជា“ អំពើភេរវកម្ម” ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយទៅលើបុគ្គលឬអង្គការដែលនៅពីក្រោយខ្នងករណីនេះទេ។ នៅថ្ងៃដដែល រុស្ស៊ីក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយសម្តែងក្តីសង្ឃឹម ថាឧប្បត្តិហេតុនៅរោងចក្រនុយក្លេអ៊ែរ Natanzនឹងមិនធ្វើឱ្យសំណឹកដល់ការសន្ទនានុយក្លេអ៊ែរអ៊ីរ៉ង់ឡើយ៕

ប្រតិកម្មទៅវិញ