EU បង្កើតមជ្ឈមណ្ឌលមនុស្សធម៌នៅម៉ូលដាវី សម្រាប់ជនភៀសខ្លួនអ៊ុយក្រែន

Chia sẻ
(VOVWORLD) - គណៈកម្មការអឺរ៉ុប (EC) កំពុងជំរុញការបង្កើតមជ្ឈមណ្ឌលជំនួយមនុស្សធម៌នៅប្រទេសម៉ូលដាវី ដើម្បីជួយឧបត្ថម្ភជនភៀសខ្លួនអ៊ុយក្រែន។
EU បង្កើតមជ្ឈមណ្ឌលមនុស្សធម៌នៅម៉ូលដាវី សម្រាប់ជនភៀសខ្លួនអ៊ុយក្រែន - ảnh 1ប្រជាជនអ៊ុយក្រែនដែលជម្លៀសចែញដើម្បីបញ្ចៀសជម្លោះ ឈប់សម្រាកនៅស្ថានីយរថភ្លើងក្រោមដី រដ្ឋធានីគៀវ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២។ (រូបថត៖ THX/TTXVN)

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១២ ខែមេសា លោក Balazs Ujvari អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប (EC) ទទួលបន្ទុកជំនួយមនុស្សធម៌ និងការគ្រប់គ្រងវិបត្តិ បានឲ្យដឹងថា EU កំពុងបង្កើតមជ្ឈមណ្ឌលមួយនៅទីក្រុង Chisinau (ម៉ូលដាវី)សម្រាប់ដៃគូមនុស្សធម៌ ហើយបានប្រគល់តង់ជាង ១២០០ និង ភួយចំនួន ៤០០០ ពីសហភាពអឺរ៉ុប (EU) ដើម្បីជួយឧបត្ថម្ភជនភៀសខ្លួនអ៊ុយក្រែន។

Moldova ក៏ទទួលបានការគាំទ្រពីប្រទេសន័រវេស និងប្រទេសជាសមាជិក EU ចំនួន១៨ តាមរយៈយន្តការការពារជនស៊ីវិលរបស់អឺរ៉ុប ដែលបានអនុញ្ញាតឱ្យប្រទេសដែលមិនមែនជាសមាជិក EU នៅពេលប្រឈមមុខនឹងភាពអាសន្នអាចទទួលបានជំនួយពីប្រទេសជាសមាជិកសហភាពអឺរ៉ុប។

យោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ចាប់តាំងពីជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ មនុស្សចំនួនជាង ៤,៥លាននាក់បានចាកចេញពីប្រទេសអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានោះ កងកម្លាំងការពារព្រំដែនអ៊ុយក្រែនបានឲ្យដឹងថា មនុស្សជាង ៨៧០.០០០ នាក់ដែលបានជម្លៀសចេញទៅក្រៅប្រទេស ចាប់តាំងពីជម្លោះបានផ្ទុះឡើងរវាងរុស្ស៊ីនិងអ៊ុយក្រែន បានវិលត្រឡប់មកប្រទេសកំណើតវិញហើយ ក្នុងនោះ ចំនួនស្ត្រី និងកុមារកាន់តែកើនឡើង៕

 

ប្រតិកម្មទៅវិញ