EU បើកកិច្ចប្រជុំស្ដីពីការសម្របសម្រួលគ្នាឆ្លើយតបនឹងស្ថានភាពជំងឺកូវីដ ១៩ របស់ចិន

Chia sẻ
(VOVWORLD) - មជ្ឈមណ្ឌលបង្ការ ប្រយុទ្ធប្រឆាំង និងគ្រប់គ្រងជំងឺរាតត្បាតរបស់អ៊ឺរ៉ុបកាលពីសប្តាហ៍មុនបាននិយាយថា គេមិនផ្ដល់អនុសាសន៍ក្នុងការរឹតបន្ដឹងចំពោះអ្នកធ្វើដំណើរមកពីប្រទេសចិនឡើយ។
EU បើកកិច្ចប្រជុំស្ដីពីការសម្របសម្រួលគ្នាឆ្លើយតបនឹងស្ថានភាពជំងឺកូវីដ ១៩ របស់ចិន - ảnh 1បុគ្គលិកពេទ្យព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនក្នុងក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ រូបថត៖ Xinhua/Yang Qing

យោងតាមសេចក្តីប្រកាសរបស់ស៊ុយអែត ប្រទេសដែលកាន់តំណែងជាប្រធាន ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) ប្តូរវេន កាលពីថ្ងៃទី ២ ខែមករាបាឲ្យដឹងថា ក្រុមមន្ត្រីសុខាភិបាលរបស់ EU នឹងរៀបចំការចរចាស្ដីពីការសម្របសម្រួលគ្នាឆ្លើយតបនឹងករណីឆ្លងជំងឺកូវីដ ១៩ កើនឡើងនៅចិននាថ្ងៃទី ៤ មករាខាងមុខ។

មជ្ឈមណ្ឌលបង្ការ ប្រយុទ្ធប្រឆាំង និងគ្រប់គ្រងជំងឺរាតត្បាតរបស់អ៊ឺរ៉ុបកាលពីសប្តាហ៍មុនបាននិយាយថា គេមិនផ្ដល់អនុសាសន៍ក្នុងការរឹតបន្ដឹងចំពោះអ្នកធ្វើដំណើរមកពីប្រទេសចិនឡើយ។ ទីភ្នាក់ងារនេះបានអះអាងថា វីរុសបំប្លែងខ្លួននៅចិនប្រហែលជាមានវត្តមាននៅក្នុងសហភាពអឺរ៉ុបរួចហើយ ហើយប្រជាជនសហភាពអឺរ៉ុបទទួលបានការចាក់វ៉ាក់សាំងក្នុងអត្រាខ្ពស់ផងដែរ។

ទន្ទឹមនឹងនេះ ប្រទេសអារ៉ាប់ចំនួន ១៧ បានដាក់លក្ខខ័ណ្ឌចំពោះភ្ញៀវទេសចរណ៍មកពីចិន ក្រោយពីចិនបានសម្រេចចិត្តបើកទ្វារឲ្យភ្ញៀវទេសចរចេញទៅបរទេស ក្នុងបរិបទដែលករណីឆ្លងជំងឺកូវីដ ១៩ នៅប្រទេសកំពុងកើនឡើង។

លើសពីនេះទៅទៀតកាតា ម៉ារ៉ុក និងឈីលីក៏បានចាត់វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ចំពោះភ្ញៀវទេសចរមកពីចិនផងដែរ៕

ប្រតិកម្មទៅវិញ