|
EU បើកកិច្ចប្រជុំកំពូលនាខែមេសាដើម្បីនាំចេញទិសដៅសំរាប់ការចរចារ (VNA) |
(VOVworld) – នាថ្ងៃទី ២១ មិនា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk
បានប្រកាសថា៖ សហភាពអឺរ៉ុប (EU) នឹងរៀបចំសន្និសីទកំពូលពិសេសនៃ
ប្រទេសជាសមាជិកទាំង ២៧ ដើម្បីពិភាក្សាអំពីការចាកចេញពី EU របស់
អង់គ្លេសឬហៅថា Brexit នាថ្ងៃទី ២៩ មេសា ខាងមុខ។ ថ្លែងមតិជាមួយមជ្ឈដ្ឋាន
សារព័ត៌មាននៅទីក្រុង Brussels (បែលហ្ស៊ីក) លោក Donald Tusk បានអះអាង
ថា៖ លោកនឹងប្រកាសការកំណត់ទិសដៅសំរាប់ថ្នាក់ដឹកនាំនៃប្រទេស EU ទាំង
២៧ ក្នុងអំឡុង ៤៨ ម៉ោងគិតតាំងពីពេលដែលនាយរដ្ឋមន្ត្រីអង់គ្លេស លោកស្រី
Theresa May បានចាប់ផ្តើមមាត្រា ៥០ នៃសន្ធិសញ្ញាទីក្រុង Lisbon នាថ្ងៃទី ២៩
មិនាខាងមុខ។ លោកបានសម្តែងការគោរពចំពោះសេចក្តីសម្រេចរបស់ប្រជា
ពល រដ្ឋអង់គ្លេសអំពីបញ្ហា Brexit ហើយសង្កត់ធ្ងន់ថា៖ មជ្ឈដ្ឋានថ្នាក់ដឹកនាំ EU
នឹងធ្វើ អស់ពីកំលាំងកាយចិត្តដើម្បីកាត់បន្ថយហានិភ័យដែល Brexit អាច
បណ្ដាល ឡើងចំពោះប្លុក។ លោក Tusk បានអះអាងថែមទៀតថា៖ អាទិភាព
ជួរមុខរបស់ EU គឺដំណើរការចររចារត្រូវធានាឲ្យបានអតិបរិមាផលប្រយោជន៍
សំរាប់ប្រជាពលរដ្ឋទាំងមូលសហគ្រាសទាំងមូលនិងបណ្ដាប្រទេសដែលរងឥទ្ធិពល
ដោយ Brexit។ ក្រៅពីនោះ EU នឹងស្វែងរកវិធានការសំដៅរាំងស្កាត់ការជះឥទ្ធិពល
អាក្រក់ទៅលើដៃគូសំខាន់ៗលើពិភពលោកទៀតផង៕