EU និងអាស៊ានបង្កើនកិច្ចសហប្រតិបតិ្តការ ជំរុញពហុភាគីនិយម

Chia sẻ
(VOVWORLD) - ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ កក្កដា នៅរដ្ឋធានីបាំងកក ប្រទេសថៃ បានប្រព្រឹត្តទៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាននិង EU។នៅទីនេះ EU បានអះអាងនូវការប្ដេជ្ញាចិត្តជំរុញពហុភាគីនិយមនិងការតភ្ជាប់ក្នុងតំបន់ ដែលក្នុង នោះមានកិច្ចសហប្រតិបតិ្តការយ៉ាងទូលំទូលាយជាមួយអាស៊ាន។
EU និងអាស៊ានបង្កើនកិច្ចសហប្រតិបតិ្តការ ជំរុញពហុភាគីនិយម - ảnh 1 បណ្ដាតំណាងចូលរួមកិច្ចប្រជុំ SOM អាស៊ាន-EU 

(VOVworld) - ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ កក្កដា នៅរដ្ឋធានីបាំងកក ប្រទេសថៃ បានប្រព្រឹត្តទៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាននិង EU។នៅទីនេះ EU បានអះអាងនូវការប្ដេជ្ញាចិត្តជំរុញពហុភាគីនិយមនិងការតភ្ជាប់ក្នុងតំបន់ ដែលក្នុង នោះមានកិច្ចសហប្រតិបតិ្តការយ៉ាងទូលំទូលាយជាមួយអាស៊ាន។EU មាន បំណងលើកកំពស់ទំនាក់ទំនងអាស៊ាន-EU ឡើងកំរិតដៃគូយុទ្ធសាស្ត្រ ហើយ ចូលរួមយ៉ាងជ្រាលជ្រៅថែមទៀតក្នុងយន្តការសេរីភាពក្នុងតំបន់របស់អាស៊ាន។ EU ក៏សន្យាជំរុញការចុះហត្ថលេខានិងសំរេចការចរចារលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសសមាជិកអាស៊ាននានា ដែលដំបូងបង្អស់ គឺសឹង្ហបុរីនិងវៀតណាម ឆ្ពោះទៅ FTA មួយរវាងប្លុកទាំងពីរអាស៊ាននិងEU ផងដែរ។

        ភាគី EU បានអះអាងនូវសារសំខាន់នៃការរក្សាសន្តិភាព សុវត្ថិភាពនាវា ចរណ៍ អាកាសចរណ៍និងសមុទ្រខាងកើត ព្រមទាំងលើកត្រដែតការដោះស្រាយ ជំលោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២។

EU និងអាស៊ានបង្កើនកិច្ចសហប្រតិបតិ្តការ ជំរុញពហុភាគីនិយម - ảnh 2 ទិដ្ឋភាពក្នុងកិច្ចប្រជុំ

        ថ្លែងមតិនៅកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូវៀតណាម អនុរដ្ឋមន្រ្តីការ បរទេសលោក Nguyen Quoc Dung អះអាងថា វៀតណាមជានិច្ចកាលគោរព ទំនាក់ទំនងអាស៊ាន-EU។លោករូបនេះក៏បានវាយតំលៃខ្ពស់ចំពោះគោលជំហរ របស់ EU ស្ដីពីបញ្ហាសមុទ្រខាងកើត ព្រមទាំងស្នើឲ្យ EU បន្តគាំទ្រការខំប្រឹង ប្រែងដោះស្រាយជំលោះដោយសន្តិវិធី ហើយជំរុញឲ្យភាគីទាក់ទិននានាអនុវត្ត ប្រកប ដោយប្រសិទ្ធភាពសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រុមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រ ខាងកើត (COC) ដែលមានលក្ខណៈចាប់បង្ខំខាងច្បាប់ឲ្យបានឆាប់រហ័ស៕

ប្រតិកម្មទៅវិញ