EU និងអារ៉ាបប៊ីសារអូឌីតបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

Chia sẻ
(VOVworld) – នាថ្ងៃទី ៣១ សីហា រដ្ឋមន្ត្រីការបរទេស
អារ៉ាប់ប៊ីសារអ៊ូឌីត លោក Ahmed Al Jubier បានជួប
សន្ទនាជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកគោល
នយោបាយកិច្ចការបរទេសនិងសន្តិសុខរបស់សហភាព
អឺរ៉ុប (EU) លោកស្រី Federica Mogherini អំពីវិធាន
ការណ៍ជំរុញទំនាក់ទំនងទ្វេភាគី។ 

EU និងអារ៉ាបប៊ីសារអូឌីតបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
EU និងអារ៉ាបប៊ីសារអូឌីតបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (VNA)

(VOVworld) – នាថ្ងៃទី ៣១ សីហា រដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសារអ៊ូឌីត លោក
Ahmed Al Jubier បានជួបសន្ទនាជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកគោល
នយោបាយកិច្ចការបរទេសនិងសន្តិសុខរបស់សហភាពអឺរ៉ុប (EU) លោកស្រី
 Federica Mogherini អំពីវិធានការណ៍ជំរុញទំនាក់ទំនងទ្វេភាគី។ ក្នុងជំនួប
លើក នេះ រដ្ឋម​ន្ត្រីការបរទេសអារ៉ាប់ប៊ីសារអ៊ូឌីត  លោក Ahmed Al Jubier
បានសង្កត់ ធ្ងន់ថា៖ ប្រទេសនានាជាសមាជិក EU គឺជាដៃគូសំខាន់នៃប្រទេស
មជ្ឈឹមបូព៌ារ នេះ ដោយហេតុនេះ អារ៉ាប់ប៊ីសារអ៊ូឌីតនិង EU គប្បីបង្កើន
កិច្ចសហប្រតិបត្តិការ ទ្វេភាគីលើវិស័យសេដ្ឋកិច្ច នយោបាយ អប់រំនិងសង្គម។​
 រីឯខ្លួនវិញ លោកស្រី Federica Mogherini បានលើកកំពស់តួនាទីរបស់អារ៉ាប់
ប៊ីសារអ៊ូឌីតក្នុងការដោះ ស្រាយបញ្ហាក្នុងតំបន់ ហើយសង្កត់ធ្ងន់ថា៖ Riyadh
 បានរួមចំណែកយ៉ាងសកម្ម ក្នុងការរក្សាសន្តិភាពស្ថិរភាពនិងភាពសម្បូរ
រុងរឿងក្នុងតំបន់។​ ទន្ទឹមនឹងនោះ លោកស្រី Federica Mogherini ក៏បាន
ចាត់ទុកថា៖ ភាគីទាំងពីរគប្បីជំរុញឲ្យបាន ខ្លាំងក្លាថែមទៀតយន្តការ
សហការសំដៅបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បី ផលប្រយោជន៍
របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ផងដែរ៕ 

ប្រតិកម្មទៅវិញ