EU និងអង់គ្លេសនៅមានការខ្វែងគំនិតខាងទស្សនៈក្នុងការចរចារអំពី Brexit |
(VOVworld) – នាថ្ងៃទី ២៥ កញ្ញា នៅទីក្រុង Brussels (បែលហ្ស៊ីក) ប្រធានក្រុមចរចារអំពី Brexit របស់សហភាពអឺរ៉ុប (EU) លោក Michel Barnier បានអះ អាងថា៖ បណ្ដាការពិភាក្សាជុំវិញដំណាក់កាលអន្តរកាលបន្ទាប់ពីអង់គ្លេសចាកចេញពី EU នឹងត្រូវបានចាប់ផ្តើមក្នុងពេលដែលទទួលឲ្យបានកិច្ចព្រមព្រៀងស្តីពីអាទិភាពសំខាន់ចំនួន ៣ ក្នុងដំណាក់កាលដំបូងនៃការលែងលះគ្នានេះ។ រីឯខ្លួនវិញ ប្រធានក្រុមចរចារអំពី Brexit របស់អង់គ្លេស លោក David Davis បានសង្កត់ធ្ងន់ថា៖ គោលបំណងរបស់អង់គ្លេសគឺបញ្ហាសំខាន់ៗនឹងត្រូវបានចរចរដោយប្រៀបធៀប ជាពិសេសបញ្ហាលែងលះនឹងត្រូវបានតភ្ជាប់បន្ទឹមគ្នាជាមួយកិច្ចព្រមព្រៀងអំពីទំនាក់ទំនងអនាគតរវាងភាគីទាំងពីរ។ មន្ត្រីរូបនេះក៏បាននាំចេញលក្ខ័ណព្រមព្រៀងអំពីការលែងលះដើម្បីទទួលបានឯកភាពមួយអំពីទំនាក់ទំនងដៃគូថ្មីរវាងក្រុមឡុងនិង Brussels។ ខណៈពេលនោះ លោក Michel Barnier បានប្រកាសថា៖ EU ត្រៀមខ្លួនជាស្រេចផ្ទៀងស្តាប់និងមានគោលបំណងភាគីអង់គ្លេសពន្យល់បទសន្ទរកថារបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May នៅវង់ចរចារលើកនេះដើម្បីយល់ច្បាស់ថែមទៀតទស្សនៈរបស់ក្រុងឡុង។ លោកចាត់ទុកនេះគឺជាបញ្ហាសំខាន់ដែលជួយភាគីទាំងពីរអាចទទួលបានការបោះជំហាននៅវង់ចរចារលើកនេះ។ ទាក់ទិនដល់ដំណាក់កាលអន្តរកាលក្នុងរយៈពេល ២ ឆ្នាំ ដែលនាយករដ្ឋមន្ត្រីអង់គ្លេសបាននាំចេញនាថ្ងៃទី ២២ កញ្ញា នៅអ៊ីតាលី លោក Barnier រំលឹកឡើងវិញថា៖ នេះគឺជាសំណូមពររបស់អង់គ្លេសមិនមែនជារបស់ EU នេះទេ៕