សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកធ្វើកិច្ចចរចាដើម្បីបន្ធូស្រាលសង្គ្រាមពាណិជ្ជកម្ម (រូបថត៖USEU.usmission.gov/VNA) |
ក្នុងសេចក្ដីប្រកាសមួយ ស្នងការពាណិជ្ជកម្ម EU លោក Valdis Dombrovskis និង តំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine Tai បានប្រកាសចាប់ផ្ដើមកិច្ចពិភាក្សា សំដៅដោះស្រាយស្ថានភាពប្រភពផ្គត់ផ្គង់ដែកថែបនៅសេសសល់លើសកលលោក ក៏ដូចជាតួនាទីដ៏ធំធេងរបស់ចិនក្នុងបញ្ហានេះ។ អឺរ៉ុបក៏នឹងពន្យារពេលជាបណ្ដោះអាសន្នសម្រាប់ផែនការដំឡើងពន្ធលើទំនិញដែលនាំចូលពីសហរដ្ឋអាមេរិក ដែលគ្រោងនឹងដំឡើងពន្ធចាប់ពីថ្ងៃទី ១ ខែមិថុនា។ សេចក្តីប្រកាសរបស់មន្ត្រីពាណិជ្ជកម្មអឺរ៉ុប និងអាមេរិកក៏បានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានឯកភាពគ្នាចៀសវាងការផ្លាស់ប្តូរក្នុងបញ្ហានេះ ជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីផងដែរ៕