EU នឹងផ្តល់ថវិការ​ចំនួន​ជាង ២ពាន់លានអឺរ៉ូដល់កម្មវិធីភាពជាដៃគូលោក​ខាងកើត

Chia sẻ
(VOVWORLD) - ផែនការនេះ គ្រោងនឹងកៀងគរថវិកាប្រហែល១៧ ពាន់លានអឺរ៉ូ ពីការវិនិយោគសាធារណៈ និងវិនិយោគិនឯកជន។
EU នឹងផ្តល់ថវិការ​ចំនួន​ជាង ២ពាន់លានអឺរ៉ូដល់កម្មវិធីភាពជាដៃគូលោក​ខាងកើត - ảnh 1ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel  (រូបថត៖ VNA)

នៅក្នុងកិច្ចប្រជុំកំពូលនៃសហភាពអឺរ៉ុប (EU) និងដៃគូលោកខាងកើត ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ខែធ្នូ នៅទីក្រុងព្រុចសែលប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានប្រកាសថា EUបានសន្យាអនុវត្តផែនការវិនិយោគដែលមានតម្លៃសរុបចំនួន ២,៣ពាន់លានអឺរ៉ូ ចូលក្នុងតំបន់ សំដៅជួយស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជំងឺរាតត្បាតកូវីដ១៩ និងកសាងសមត្ថភាពស្តារឡើងវីញដ៏យូរអង្វែង តាមរយៈការពន្លឿនដំណើរការផ្លាស់ប្តូរបៃតងនិងផ្លាស់ប្តូរឌីជីថល។ ផែនការនេះ គ្រោងនឹងកៀងគរថវិកាប្រហែល១៧ ពាន់លានអឺរ៉ូ ពីការវិនិយោគសាធារណៈ និងវិនិយោគិនឯកជន។

លោកប្រធាន Charles Michel បានសង្កត់ធ្ងន់ថា ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី៥នៅទីក្រុងព្រុចសែល កាលពីឆ្នាំ២០១៧មក ទំនាក់ទំនងភាពជាដៃគូរវាង EU និងប្រទេសលោកខាងកើតបានបន្តអភិវឌ្ឍន៍ ហើយសន្និសីទលើកនេះ គឺសំដៅបង្កើនទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយ ឲ្យកាន់តែរឹងមាំថែមទៀតជាមួយដៃគូលោកខាងកើត៕

ប្រតិកម្មទៅវិញ