តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកសន្តិសុខ និងកិច្ចការបរទេស លោក Josep Borrell (រូបថត៖ TTXVN) |
បណ្ដារដ្ឋមន្ត្រីការបរទេស EU ក៏បានកំណត់លក្ខខ័ណ្ឌដើម្បីបន្តបង្កើតទំនាក់ទំនងការទូត និងមនុស្សធម៌ជាមួយក្រុមតាលីបង់ ដែលជាកម្លាំងទើបដណ្ដើមបានសិទ្ធិគ្រប់គ្រងអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី ១៥ ខែសីហាកន្លងទៅ។ លក្ខខ័ណ្ឌមួយក្នុងចំណោមលក្ខខ័ណ្ឌទាំងនេះគឺការគោរពសិទ្ធិស្ត្រី។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសស្តីទីតាលីបង់លោក Amir Khan Muttaqi បានថ្លែងអំណរគុណជូនចំពោះសហគមន៍អន្តរជាតិ ដែលបានសន្យាជួយឧបត្ថម្ភទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកជូនអាហ្វហ្គានីស្ថាន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Muttaqi បានឲ្យដឹងថា តាលីបង់នឹងចំណាយទឹកប្រាក់ទាំងនេះ ដើម្បីដោះស្រាយភាពក្រីក្រ ហើយបានសន្យាថានឹង“ ចែកចាយជំនួយដល់អ្នកដែលត្រូវការប្រកបដោយតម្លាភាពទាំងស្រុង”៕