ប្រធានក្រុមចរចា Brexit របស់ សហភាពអឺរ៉ុប (EU) លោក Michel Barnier (រូបថត៖ TTXVN) |
នាថ្ងៃទី ១០ ខែកញ្ញា ប្រធានក្រុមចរចា Brexit របស់ សហភាពអឺរ៉ុប (EU) លោក Michel Barnier បានឲ្យដឹងថា EU កំពុងខិតខំប្រឹងប្រែងត្រៀមរៀបចំសម្រាប់ Brexit ដោយគ្មានកិច្ចព្រមព្រៀង បន្ទាប់ពីជុំចរចាពាណិជ្ជកម្មនាពេលថ្មីៗនេះ រវាង EU និងអង់គ្លេសត្រូវបានបិទបញ្ចាប់ ដោយមិនទទួលបានលទ្ធផលដូចបំណងឡើយ។ ថ្លែងបន្ទាប់ពីកិច្ចចរចាជុំទី ៨ ស្តីពីទំនាក់ទំនងភាពជាដៃគូថ្មីរវាងចក្រភពអង់គ្លេសនៅទីក្រុងឡុងដ៍នោះ លោក Barnier បានឲ្យដឹងថា EU បានបង្ហាញភាពបត់បែនចំពោះសំណើររបស់ភាគីអង់គ្លេសអំពីបញ្ហារបរនេសាទត្រី និងយុត្តិធម៌នៅតុលាការយុត្តិធម៌អឺរ៉ុប ក៏ដូចជាលើ វិស័យជាច្រើនទៀត។ទោះយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេសមិនបានបង្ហាញនូវសុឆន្ទៈជួយគ្នាទៅវិញទៅមករបស់ខ្លួនចំពោះរាល់គោលការណ៍ ក៏ដូចជាអត្ថប្រយោជន៍ជាមូលដ្ឋានរបស់ EU ឡើយ៕