ទង់ជាតិ Azerbaijan និង Armenia នៅច្រកព្រំដែនរវាងប្រទេសទាំងពីរ ។ រូបថត៖ AFP/VNA |
កាលពីថ្ងៃទី ១៧ ខែតុលា រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានឯកភាពគ្នាបញ្ជូនក្រុមបេសកកម្មឃ្លាំមើលព្រំដែនក្នុងរយៈពេលខ្លីទៅកាន់អាមេនី ដើម្បីតាមដានស្ថានការណ៍នៅតំបន់ព្រំដែនជាមួយអាហ្សែបៃហ្សង់។ ក្នុងសេចក្តីប្រកាសមួយ ក្រុមប្រឹក្សាអឺរ៉ុបបានឲ្យដឹងថា ក្រុមបេសកកម្មរួមមានអ្នកជំនាញចំនួន ៤០ រូបរបស់ EU ទទួលបន្ទុកឃ្លាំមើលតាមបណ្ដោយព្រំដែនរបស់អាមេនី ជាប់អាហ្សែបៃហ្សង់។ ក្រុមបេសកកម្មនេះមានគោលដៅឃ្លាំមើល វិភាគ និងរាយការណ៍អំពីស្ថានការណ៍ក្នុងតំបន់ ហើយ "ជាគោលការណ៍" នឹងមិនអូសបន្លាយក្នុងរយៈពេលលើសពី ២ ខែឡើយ។
ទំនាក់ទំនងរវាងអាមេនីនិងអាហ្សែបៃហ្សង់កាន់តែតានតឹងពាក់ព័ន្ធនឹងជម្លោះលើសិទ្ធិគ្រប់គ្រងតំបន់ Nagorno-Karabakh ។ តំបន់នេះស្ថិតនៅជ្រៅក្នុងទឹកដីភាគនិរតីអាហ្សែបៃហ្សង់ ប៉ុន្តែប្រជាជនភាគច្រើនមានដើមកំណើតអាមេនី ដូច្នេះហើយពួកគេមានគោលបំណងចង់រួមបញ្ចូលជាមួយអាមេនី។ បញ្ហានេះបានបង្កឱ្យមានជម្លោះអធិបតេយ្យភាពរវាងប្រទេសជិតខាងទាំងពីរ ជាពិសេសគឺសង្គ្រាមដែលអូសបន្លាយចាប់ពីខែកុម្ភៈ ឆ្នាំ ១៩៨៨ ដល់ខែឧសភា ឆ្នាំ ១៩៩៤។ កាលពីខែឧសភាកន្លងទៅ អាមេនី និងអាហ្សែបៃហ្សង់បានប្រកាសអំពីការបង្កើតគណៈកម្មការកិច្ចការព្រំដែនដែលត្រូវបានវាយតម្លៃថា ជាការបោះជំហានឆ្ពោះទៅការបញ្ឈប់ជម្លោះនៅតំបន់ Nagorno-Karabakh ឲ្យបានឆាប់ៗផងដែរ៕