EU ជំរុញការបណ្ដេញចេញមនុស្សដែលត្រូវបដិសេធសំណូមពរជ្រកកោន

Chia sẻ
(VOVworld) - នៅកិច្ចប្រជុំនាថ្ងៃទី១៣ តុលា នៅ
Luxemburg រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃប្រទេសសមាជិក
សហភាពអឺរ៉ុប (EU) នានា បានឯកភាពលើការផ្ដល់
លិខិតធ្វើដំណើរលៃទុកឲ្យករណីចំណាកស្រុកនិង
ភៀសខ្លួនដែលត្រូវបដិសេធសំណូមពរជ្រកកោននៅទ្វីបអឺរ៉ុប។
EU ជំរុញការបណ្ដេញចេញមនុស្សដែលត្រូវបដិសេធសំណូមពរជ្រកកោន - ảnh 1
ជំរំជនភៀសខ្លួននៅកោះ Chios ប្រទេសក្រិក នាថ្ងៃទី១៣ តុលា (រូបថត៖AFP/TTXVN)

(VOVworld) - នៅកិច្ចប្រជុំនាថ្ងៃទី១៣ តុលា នៅ Luxemburg រដ្ឋមន្រ្តីក្រសួង
មហាផ្ទៃនៃប្រទេសសមាជិកសហភាពអឺរ៉ុប (EU) នានា បានឯកភាពលើការផ្ដល់
លិខិត ធ្វើដំណើរលៃទុកឲ្យករណីចំណាកស្រុកនិងភៀសខ្លួនដែលត្រូវបដិសេធ
សំណូមពរជ្រកកោននៅទ្វីបអឺរ៉ុប។ប្រការនេះនឹងជួយប្រទេស EU កាត់បន្ថយ
បែបបទ ហើយជំរុញល្បឿននៃការបណ្ដេញ ករណីដែលត្រូវបដិសេធសំណូមពរ
ជ្រកកោន ចេញពី EU។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ក្រសួងមហាផ្ទៃអាល្លឺម៉ង់នាថ្ងៃទី១៤ តុលា
 ឲ្យដឹងថា ក្នុងកាលៈទេសៈដែលវិបត្តិជនចំណាកស្រុកនៅទ្វីបអឺរ៉ុប បន្តប្រព្រឹត្តទៅ
យ៉ាងស្មុគស្មាញនោះ ស្ថាប័នការពារព្រំដែនអាល្លឺម៉ង់និងស្វីសបានចង់ក្រងផែន
ការធ្វើសកម្មភាពរួមសំដៅបង្កើនការត្រួតពិនិត្យព្រំដែននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ