EU ចាប់ផ្ដើមបើកចំណាយកញ្ចប់ស្តារឡើងវិញ ក្រោយពីជំងឺរាតត្បាតកូវីដ ១៩

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ៣ ខេសីហា សហភាពអឺរ៉ុប (EU) បានចាប់ផ្ដើមបើកចំណាយថវិកាដើមដំបូង ក្នុងកញ្ចប់ស្ដារឡើងវិញក្រោយពីជំងឺរាតត្បាតកូវីដ ១៩ ដែលមានតម្លៃ ៨០០ ពាន់លានអឺរ៉ូដល់ប្រទេសជាសមាជិក។ 
EU ចាប់ផ្ដើមបើកចំណាយកញ្ចប់ស្តារឡើងវិញ ក្រោយពីជំងឺរាតត្បាតកូវីដ ១៩ - ảnh 1ទីស្នាក់ការគណៈកម្មការអឺរ៉ុបនៅទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិក (រូបថត៖ AFP/VNA)

ដូច្នេះ បែលហ្ស៊ិកទទួលបានថវិកាចំនួនន ៧៧០ លានអឺរ៉ូ លុចសំបួរទទួលបាន ១២,១ លានអឺរ៉ូ និងព័រទុយហ្កាល់ទទួលបាន ២,២ ពាន់លានអឺរ៉ូ។ កញ្ចប់ថវិកាទាំងនេះ សំដៅជួយឧបត្ថម្ភដល់ការកែទម្រង់ និងការវិនិយោគសំខាន់ៗនៅតាមប្រទេសជាសមាជិក EU ក្រោយពីជំងឺរាតត្បាតកូវីដ ១៩។  នា បច្ចុប្បន្ន មានប្រទេសជាសមាជិក EU ចំនួន ២៥/២៧ បានដាក់ជូនផែនការចាយវាយ ក្នុងនោះមានផែនការចំនួន ១៦ គឺទទួលការអនុម័តរួចរាល់ហើយ។ លំដាប់លំដោយដែលបណ្ដាប្រទេសទទួលបានថវិកាក្នុងកញ្ចប់ស្ដារឡើងវិញនេះ គឺផ្អែកលើការដែលរដ្ឋាភិបាលនៃបណ្ដាប្រទេសបានអនុម័តលើកិច្ចព្រមព្រៀងលឿនឬយឺតផងដែរ៕

ប្រតិកម្មទៅវិញ