សមាជិកសភាមួយរូប នៃរដ្ឋសភាប៉ែកខាងកើតលីប៊ី នាថ្ងៃទី១៨ វិច្ឆិកា ឲ្យដឹងថា ថ្នាក់ដឹកនាំសភាអឺរ៉ុប និងប្រទេសសមាជិក EU ធំមួយចំនួន បានសំណូមពរឲ្យរដ្ឋសភាលីប៊ីធ្វើវិសោធន កម្មនូវកិច្ចព្រមព្រៀងនយោបាយនានា ដោយសារនេះជាជម្រើសតែមួយគត់ដើម្បី បញ្ចប់ការបែកបាក់រវាងភាគីនានានៅលីប៊ី។ EU ព្រមានថា អំពើរាំងស្កាត់កិច្ចព្រម ព្រៀងពោលខាងលើនឹងត្រូវប្រឈមមុខជាមួយបទដាក់ទណ្ឌកម្មថ្មីៗពីសហភាពនេះក៏ដូចជាប្រទេសអឺរ៉ុបនានាផងដែរ៕