EU ​គ្រោង​នឹង​ផ្តល់​ជំនួយ​ប្រហែល ២២ ពាន់​លាន​ដុល្លារ​ដល់​​អ៊ុយក្រែន

Chia sẻ
(VOVWORLD) - ប្រភពព័ត៌មានការទូតមួយចំនួននៅអឺរ៉ុប កាលពីថ្ងៃទី ២៦ ខែធ្នូ បានឲ្យដឹងថា សហភាពអឺរ៉ុប (EU) កំពុងពិចារណាលើផែនការបន្ទាន់មួយ តាមនោះផ្តល់ថវិកាចំនួន ២០ ពាន់លានអឺរ៉ូ (២២,០៨ ពាន់លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់ប្រទេសអ៊ុយក្រែន បើទោះបីជាមានការប្រឆាំងជំទាស់ពីនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ក៏ដោយ។
EU ​គ្រោង​នឹង​ផ្តល់​ជំនួយ​ប្រហែល ២២ ពាន់​លាន​ដុល្លារ​ដល់​​អ៊ុយក្រែន - ảnh 1ទង់ជាតិអ៊ុយក្រែន និងសហភាពអឺរ៉ុប។ រូបភាព៖ AFP

មុននោះ នៅក្នុងកិច្ចប្រជុំកំពូល EU ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥ ខែធ្នូ នៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) មេដឹកនាំសហភាពអឺរ៉ុបមិនបានឈានដល់ការឯកភាពគ្នាលើសំណើរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភដល់អ៊ុយក្រែនរហូតដល់ ៥០ពាន់លានអឺរ៉ូក្នុងទម្រង់ជាប្រាក់កម្ចី ដើម្បីរក្សាក្បាលម៉ាស៊ីនរដ្ឋរបស់ប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានប្រឆាំងជំទាស់នឹងសំណើនេះ ដោយបង្ខំឱ្យ EU ពន្យារពេលការពិភាក្សាបន្ថែមទៀត រហូតដល់ដើមខែកុម្ភៈ ឆ្នាំខាងមុខ។

នៅក្រោមផែនការបំរុងថ្មី ប្រទេសជាសមាជិកដែលចូលរួមនឹងផ្តល់ការគាំពារសម្រាប់ថវិកាសហភាពអឺរ៉ុប តាមនោះ អនុញ្ញាតឱ្យ EC ខ្ចីប្រាក់រហូតដល់ ២០ ពាន់លានអឺរ៉ូនៅលើទីផ្សារមូលធន ដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែននៅឆ្នាំក្រោយ។ យន្តការនេះស្រដៀងគ្នាទៅនឹងយន្តការដែលបានប្រើប្រាស់ក្នុងឆ្នាំ ២០២០ នៅពេលដែល EC បានផ្តល់ប្រាក់រហូតដល់ ១០០ ពាន់លានអឺរ៉ូ ដើម្បីអនុវត្តកម្មវិធីជំនួយរយៈពេលខ្លីសម្រាប់ប្រទេសសមាជិក ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។ យន្តការនេះមិនតម្រូវឱ្យមានការគាំពារពីប្រទេសសមាជិកសហភាពអឺរ៉ុបទាំង ២៧នោះទេ តាមនោះ បានអនុញ្ញាតឱ្យ EU ឆ្លងកាត់ការប្រឆាំងជំទាស់របស់ហុងគ្រី៕

ប្រតិកម្មទៅវិញ