E.Snowden សូមពន្យាពេលស្នាក់នៅរុស្ស៊ី

Chia sẻ
Vovworld-អតីតចារបុរសអាមេរិកលោក Edward Snowden បានដាក់ពាក្យ​ជូនស្ថាប័នអន្តោប្រវេសn^សហព័ន្ធរុស្ស៊ីសូមពន្យាពេលស្នាក់នៅលើដែនដីរុស្ស៊ី។
E.Snowden សូមពន្យាពេលស្នាក់នៅរុស្ស៊ី - ảnh 1
E.Snowden សូមពន្យាពេលស្នាក់នៅរុស្ស៊ី (vietnamplus.vn)


        Vovworld-អតីតចារបុរសអាមេរិកលោក Edward Snowden បានដាក់ពាក្យ​ជូន
ស្ថាប័នអន្តោប្រវេសន៍សហព័ន្ធរុស្ស៊ីសូមពន្យាពេលស្នាក់នៅលើដែនដីរុស្ស៊ី។ ព័ត៌មាននេះត្រូវបានមេធាវីរបស់លោក Snowden លោក Anatoly Kucheren ប្រកាស
នាថ្ងៃទី៩កក្កដា។ កាលកំណត់ស្នាក់នៅរបស់ Snowden នៅរុស្ស៊ីនឹង​ផុត​កំណត់នា
ថ្ងៃទី៣១កក្កដាខាងមុខ។ នាបច្ចុប្បន្នស្ថាប័នអន្តោប្រវេសន៍​សហព័ន្ធ​រុស្ស៊ីមិន
ទាន់អធិប្បាយអ្វីអំពីលទ្ធភាពពន្យាពេលស្នាក់នៅសំរាប់ Snowden ឡើយ។

        មជ្ឈដ្ឋានអ្នកសារព័ត៌មានពិភពលោកក្នុងឆ្នាំ២០១៣បានមានការយកចិត្ត
ទុកដាក់ដល់ Snowden បន្ទាប់ពីបានទម្លាយព័ត៌មាននិងឯកសារសំងាត់ដែលទាក់ទិន
ដល់កម្មវិធីចារកម្មសកលរបស់អាមេរិក។ បន្ទាប់ពីត្រូវរដ្ឋអំណាចអាមេរិកផ្សាយការ
ដេញចាប់ខ្លួន Snowden បានទៅកាន់​រុស្ស៊ីនិងត្រូវបានស្ថាប័នមានសមត្ថកិច្ចរុស្ស៊ី
ផ្ដល់បែបបទស្នាក់នៅជាមួយកាល​កំណត់១ឆ្នាំ (ចាប់ពីថ្ងៃទី១សីហាឆ្នាំ២០១៣)៕

ប្រតិកម្មទៅវិញ