ទិដ្ឋភាពទូទៅនៃសម័យប្រជុំសភាអឺរ៉ុបនាទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិក (រូបថត៖ TTXVN) |
នៅថ្ងៃទី ៥ ខែវិច្ឆិកា EP- សភានៃសហភាពអឺរ៉ុប (EU) និង ប្រទេសជាសមាជិក EU ចំនួន ២៧ បានឯកភាពគ្នាភ្ជាប់ច្បាប់ថវិការយៈពេលវែងរបស់ប្លុកទាំងមូលជាមួយយន្តការមួយដែលតម្រូវឲ្យ ប្រទេសទាំងនេះគោរពនិតិរដ្ឋ EU ដោយបើកផ្លូវសម្រាប់ការអនុម័តលើសេចក្ដីព្រាងច្បាប់នេះ។ ព្រឹត្តិការណ៍ពោលខាងលើនឹងជួយដោះស្រាយភាពជាប់គាំងក្នុងការអនុម័តលើកបញ្ចប់ថវិការយៈពេលវែងដែលមានតម្លៃ ១ ១០០ ពាន់លានអឺរ៉ូ និងកញ្ចប់ថវិកាជួយសង្គ្រោះដែលមានតម្លៃ ៧៥០ ពាន់លានអឺរ៉ូ ដើម្បីស្តារសេដ្ឋកិច្ចតំបន់ ឡើងវិញ ក្រោយពីជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕