Edward Snowdenមិនទាន់មានលក្ខណៈពេញលេញដើម្បីទទួលសិទ្ធិពលរដ្ឋរបស់សហព័ន្ធរុស្ស៊ី។

Theo VOV -
Chia sẻ
VOV-Edward Snowden មិនអាចសង្ឃឹមទទួលបានសិទ្ធិពលរដ្ឋរបស់រុស្ស៊ីតាមរយៈសំណុំ​បែបបទ​ងាយស្រួលបនីយកម្មឡើយ។

Edward Snowdenមិនទាន់មានលក្ខណៈពេញលេញដើម្បីទទួលសិទ្ធិពលរដ្ឋរបស់សហព័ន្ធរុស្ស៊ី។ - ảnh 1
អតីតចារបុរសទីភ្នាក់ងារចារកម្មកណ្ដាលអាមេរិក (CIA) Edward Snowden (Press TV)



        VOV-ស្ថាប័នអន្តោប្រវេសន៍សហព័ន្ធរុស្ស៊ី (FMS) នាថ្ងៃទី៣០កក្កដា​បានឲ្យ
ដឹងថា អតីតចារបុរសទីភ្នាក់ងារចារកម្មកណ្ដាលអាមេរិក (CIA) Edward Snowden មិនអាចសង្ឃឹមទទួលបានសិទ្ធិពលរដ្ឋរបស់រុស្ស៊ីតាមរយៈសំណុំ​បែបបទ​ងាយ
ស្រួលបនីយកម្មឡើយ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារ​ព័ត៌មាន នាយករង
FMS Vladimir Burov បានឲ្យដឹងថា គ្មានការកំណត់ក្នុង​ច្បាប់​ណាអនុញ្ញាតឲ្យបង្ក
លក្ខណៈដូច្នេះសំរាប់ Snowden ឡើយ។ មុននោះ FMS បាន​ព្រមានអំពីលទ្ធភាព
អតីតចារបុរស Snowden អាចត្រូវជាប់ស្ទះក្នុងមណ្ឌលឆ្លង​ដែន​នៃព្រលាន
យន្តហោះ Sheremetyevo នៅរដ្ឋធានីមូស្គូក្នុងរយៈពេល៦ខែ។ ក្នុងពេលនោះ​មន្ទីអន្តោប្រវេសន៍ទីក្រុងមូស្គូចំណុះ FMS កំពុងពិនិត្យអំពី​ការផ្ដល់ឲ្យ Snowden បែបបទភៀសខ្លួនបណ្ដុះអាសន្នក្នុងរយៈពេល៣ខែដែររឺទេ។

        Edward Snowden កំពុងត្រូវរដ្ឋអំណាចអាមេរិកតាមចាប់យ៉ាងតឹងរឹងដោយ​
ចោទ​ប្រកាន់​ធ្វើសកម្មភាពចារបុរសក្រោយពេលបានឲ្យដឹងអំពីកម្មវិធីចារកម្ម​
សំងាត់​ពិសេសរបស់រដ្ឋាភិបាលអាមេរិកមានឈ្មោះថា​ PRISM៕

ប្រតិកម្មទៅវិញ