សមាជិកនៃរបបយោធានីហ្សេចូលរួមការមិទ្ទិញនៅកីឡដ្ឋានមួយក្នុងរដ្ឋធានី Niamey កាលពីថ្ងៃទី៦ ខែសីហា។ រូបថត៖ Reuters |
នៅក្នុងសេចក្តីប្រកាសនៅមុនពិធីបើកកិច្ចប្រជុំសំខាន់រយៈពេលពីរថ្ងៃ (ថ្ងៃទី ១៧-១៨ ខែសីហា) នៃអគ្គសេនាធិការនៃបណ្តាប្រទេស ECOWAS នៅប្រទេសហ្គាណា ដើម្បីឯកភាពលើផែនការអន្តរាគមន៍យោធាចូលប្រទេសនីហ្សេ គណៈកម្មាធិការសន្តិសុខនិងសន្តិភាព ECOWAS បានឲ្យដឹងថា ផែនការធ្វើអន្តរាគមន៍យោធាបានរៀបចំរួចរាល់ហើយ នេះនឹងក្លាយជាដំណោះស្រាយចុងក្រោយដើម្បីស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញក្នុងប្រទេសនីហ្សេឡើងវិញ ប្រសិនបើវិធានការការទូតទទួលបរាជ័យ។ គណៈកម្មាធិការសន្តិភាពនិងសន្តិសុខ ECOWAS បានចោទប្រកាន់របបយោធានីហ្សេថា បានព្យាយាមពន្យារពេលប្រតិបត្តិការយោធា ដើម្បីពង្រឹងរដ្ឋអំណាច់ដែលបង្កើតឡើងដោយពលប្រហារ នៅពេលដែលបានបង្ហាញសញ្ញាបើកចំហក្នុងការចរចាការទូត ដោយសង្កត់ធ្ងន់ថាប្លុកនេះនឹងស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញក្នុងប្រទេសនីហ្សេ លើគ្រប់មធ្យោបាយតាមដែលអាចធ្វើទៅបាន។
រហូតមកដល់ពេលនេះ សមាជិក ECOWAS ចំនួនបី គឺប្រទេសកូតឌីវ័រ សេនេហ្គាល និងបេនិន បានសន្យាថានឹងបញ្ជូនកងកម្លាំងទៅចូលរួមការធ្វើអន្តរាគមន៍នេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសសមាជិកជាច្រើនបានប្រកាសប្រឆាំងទំទាស់ និងមិនចូលរួមក្នុងចលនាយោធាណាមួយចូលទៅក្នុងប្រទេសនីហ្សេនោះឡើយ៕