ECB៖ អតិផរណានៅ​អឺរ៉ុបអាចនឹង​ទាបជាង ២% នៅឆ្នាំ ២០២៥

Chia sẻ
(VOVWORLD) - ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) ជឿជាក់ថា មានលទ្ធភាពទាំងស្រុងក្នុងការនាំអតិផរណាដល់កម្រិតទាបជាងគោលដៅ ២% នៅឆ្នាំ ២០២៥ ។
ECB៖ អតិផរណានៅ​អឺរ៉ុបអាចនឹង​ទាបជាង ២% នៅឆ្នាំ ២០២៥ - ảnh 1ប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី Christine Lagarde ។ រូបថត៖ Bloomberg

ក្នុងបទសម្ភាសន៍ជាមួយកាសែត Kathimerini របស់ក្រិក ដែលបានបង្ហោះនៅលើគេហទំព័ររបស់ ECB កាលពីថ្ងៃទី ៤ ខែវិច្ឆិកា លោកស្រី Christine Lagarde ប្រធាន ECB បានសង្កត់ធ្ងន់ថា អឺរ៉ុបប្តេជ្ញាចិត្តនាំអត្រាអតិផរណាចុះក្រោម ២% ។ តាមការព្យាករណ៍នាបច្ចុប្បន្ន អឺរ៉ុបនឹងសម្រេចបានគោលដៅនេះនាឆ្នាំ២០២៥។

ប្រមុខ ECB បានចែករំលែកថា លោកស្រីមិនមានការព្រួយបារម្ភថាការខិតខំប្រឹងប្រែងរបស់ធនាគារនឹងរងផលប៉ះពាល់ដោយកត្តានយោបាយឡើយ។ លោកស្រីបានអះអាងថា ភារកិច្ចរបស់ ECB គឺធានាស្ថិរភាពតម្លៃ ហើយនោះជាការរួមវិភាគទានដ៏ល្អបំផុត ចំពោះសន្តិភាព ស្ថិរភាពសង្គម ជាពិសេសចំពោះសមាជិកងាយរងគ្រោះបំផុត។

ECB បានផ្អាកយុទ្ធនាការបង្កើនអត្រាការប្រាក់ដែលមិនធ្លាប់មានពីមុនមក ដើម្បីគ្រប់គ្រងអតិផរណា។ មន្ត្រីធនាគារនេះបានបង្ហាញពីសញ្ញាសម្គាល់ថា ការចំណាយប្រាក់កម្ចីអាចបន្តកើនឡើងដើម្បីធានាការកើនឡើងនៃតម្លៃវិលត្រឡប់ទៅរកគោលដៅ ២% បើទោះបីជាសេដ្ឋកិច្ចក្នុងតំបន់ចាយប្រាក់អឺរ៉ូកំពុងធ្លាក់ចុះក៏ដោយ៕


ប្រតិកម្មទៅវិញ