ECA៖ ប្រទេសវៀតណាមនាំមុខនៅតំបន់អាស៊ីអាគ្នេយ៍ស្តីពីកំណើនប្រាក់បៀវត្ស (រូបថត៖ thanhnien.vn) |
តាមលទ្ធផលនៃការស្ទង់មតិក៏បានបង្ហាញថា ប្រទេសឥណ្ឌានៅតែជាប់ចំណាត់ថ្នាក់លេខ ១ នៅអាស៊ីស្តីពីកំរិតប្រាក់បៀវត្សជាមធ្យម ៥,៤% ។ ប្រទេសចិនមានកំណើនរំពឹងទុកគឺ ៣,៦% នៅឆ្នាំ ២០២០។ កំរិតកំណើនប្រាក់បៀវត្សជាមធ្យមនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកមានប្រមាណ ៣,២% ដែលខ្ពស់ជាង ១,៤% នៅទូទាំងសកលលោក និង ១,១% នៃអឺរ៉ុប។ ក្នុងនោះ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ ដោយឈរនៅខាងក្រោយប្រទេសឥណ្ឌានិងមានចំណាត់ថ្នាក់លើប្រទេសឥណ្ឌូណេស៊ី កម្ពុជា និងថៃ។
លោក Lee Quane នាយកទទួលបន្ទុកតំបន់អាស៊ីរបស់ ECA បានមានប្រសាសន៍ថា កម្មករនៅវៀតណាមនិងថៃនឹងទទួលបានការដំឡើងប្រាក់បៀវត្សខ្ពស់ជាងចំណាត់ថ្នាក់របស់ក្រុមហ៊ុននេះ។ នេះគឺជានិន្នាការរយៈពេលវែងសម្រាប់ទាំងប្រទេសវៀតណាមនិងថៃដោយសារផលិតភាពការងារនៅតែបន្តកើនឡើង ហើយអតិផរណាស្ថិតនៅក្រោមការគ្រប់គ្រងផងដែរ៕