រូបភាព៖ AP |
ការហាមឃាត់នេះត្រូវបាននាំចេញក្នុងបរិបទដែលសហភាពអឺរ៉ុប (EU) កំពុងខិតខំប្រឹងប្រែងពង្រឹងសន្តិសុខតាមអ៊ីនធឺណែតរបស់ប្លុកនេះ។
យោតាមការហាមឃាត់ បុគ្គលិកនៃគណៈកម្មការអឺរ៉ុបមិនអាចប្រើប្រាស់កម្មវិធីTikTok នៅលើឧបករណ៍ផ្ទាល់ខ្លួន រួមទាំងទូរស័ព្ទចល័តដែលមានកម្មវិធីសន្ទនារបស់ EU ផងដែរ។ លើសពីនេះទៅទៀត EC តម្រូវឱ្យបុគ្គលិករបស់ខ្លួន លុបចោលកម្មវិធី TikTok ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយបានណែនាំថាពេលវេលាសមស្របបំផុតគឺនៅចន្លោះពេលនេះដល់ថ្ងៃទី ១៥ ខែមីនា។
អ្នកនាំពាក្យរបស់ EC លោកស្រី Sonya Gospodinova បានសង្កត់ធ្ងន់ថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយសារតែហេតុផលសុវត្ថិភាព សំដៅទប់ស្កាត់ហានិភ័យនៃការទាញយកចន្លោះប្រហោងក្នុងវិស័យសុវត្ថិភាពតាមអ៊ីនធឺណែតដើម្បីធ្វើការវាយប្រហារតាមអ៊ីនធឺណែត ប្រឆាំងនឹងប្រព័ន្ធកុំព្យូទ័រនិងបរិយាកាសធ្វើការរបស់គណៈកម្មាធិការនេះ។ បច្ចុប្បន្ន មិនទាន់មានព័ត៌មានដែលថាតើស្ថាប័ន EU ផ្សេងទៀត ដូចជាក្រុមប្រឹក្សាអឺរ៉ុប(EP) ឬសភាអឺរ៉ុប (EP) នឹងចាត់វិធានការស្រដៀងគ្នានេះដែរឬទេ៕