EC ព្រមានអង់គ្លេសអំពីហានិភ័យនៃការមិនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit

Chia sẻ
(VOVWORLD) - ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានព្រមានថាបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីក្រោយពី Brexit ឬហៅថាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) នឹងបណ្តាលឲ្យការខួចខាតដល់អង់គ្លេសកាន់តែធ្ងន់ធ្ងរជាងសហសភាពអឺរ៉ុប។
EC ព្រមានអង់គ្លេសអំពីហានិភ័យនៃការមិនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit - ảnh 1 ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen (THX/TTXVN)

ថ្លែងមតិកាលពីថ្ងៃទី ១៨ ខែធ្នូនៅសភាអឺរ៉ុប (EP) នៅទីក្រុង Strasbourg (ប្រទេសបារាំង) លោកស្រី Ursula von der Leyen បានសង្កត់ធ្ងន់ថាប្រសិនបើមិនអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអង់គ្លេសនៅចុងឆ្នាំ ២០២០ នេះសហភាពអឺរ៉ុបនឹងប្រឈមមុខនឹងហានិភ័យនៃការខូចខាតដល់ផលប្រយោជន៍របស់ហសភាពអឺរ៉ុប ប៉ុន្តែផលវិបាកចំពោះអង់គ្លេសកាន់តែធ្ងន់ធ្ងរជាងនេះផងដែរ។ លោកស្រីក៏បបន្តទៀតថាក្នុងរយៈពេលខ្លី EU នឹងជំរុញការចរចាតាមដែលអាចធ្វើបានជាច្រើនថែមទៀត៕

ប្រតិកម្មទៅវិញ