EC ដាក់ជូនក្រុមប្រឹក្សាអឺរ៉ុប អនុម័តលើកិច្ចព្រមព្រៀង FTA ជាមួយវៀតណាម

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៧ ខែតុលា គណៈកម្មការអឺរ៉ុបបានឯកភាពដាក់ជូនក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ការអនុម័តដើម្បីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង EVFTA (គ្រោងទុកនាចុងឆ្នាំ២០១៨) ហើយបញ្ជូនទៅសភាអឺរ៉ុបដើម្បីអនុម័ត (នាដើមឆ្នាំ២០១៩) ។

 នេះគឺជាកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយមួយស្តីអំពីការបើកទ្វារទីផ្សារដំបូងនៃសហ ភាពអឺរ៉ុប (EU) ជាមួយប្រទេសកំពុងអភិវឌ្ឍន៍មួយនៅទ្វីបអាស៊ី។ ការដែលគណៈកម្មា ធិការអឺរ៉ុបបានអនុម័ត EVFTA មុនពេលប្រារព្ធកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២ (ASEM 12) ជាសារថ្មីមួយ ដើម្បីបញ្ជាក់ជាមួយសហគមន៍អន្តរជាតិអំពីកិច្ចខិតខំប្រឹងប្រែងជម្រុញការតភ្ជាប់កិច្ចសហប្រតិបត្តិការអន្តរតំបន់រវាងអឺរ៉ុបនិងអាស៊ី។

នារសៀលថ្ងៃដដែល គណៈកម្មាធិការអឺរ៉ុប បានបើកសន្និសីទសារព័ត៌មានសំដៅប្រ កាសជាផ្លូវការនូវព័ត៌មានវិជ្ជមាននេះព្រមទាំងបញ្ជាក់ថា នឹងជំរុញការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យបានឆាប់នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ