អគ្គនាយកនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់អាមេរិក លោក Scott Nathan។ រូបថត៖ DFC |
លោក Scott Nathan ជឿជាក់ថា នេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់របស់វៀតណាមចំពោះ DFC Group ក៏ដូចជាទីផ្សារហិរញ្ញវត្ថុរបស់អាមេរិក ហើយបានបង្ហាញថា វៀតណាមកំពុងក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញ ឈានមុខគេនៅក្នុងតំបន់។
នេះជាលើកទីពីរហើយ ដែលលោក Scott Nathan មកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងរយៈពេល២ខែកន្លងមក ។ មុននោះ នាខែកញ្ញាកន្លងទៅ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden សម្ព័ន្ធក្រុមហ៊ុន DFC Group បានប្រកាសការសន្យាថ្មីចំនួនពីរ ដែលមានទឹកប្រាក់ជាង ៤០០លានដុល្លារអាមេរិក រួមចំណែកកើនឡើងជិត ៣ ដងនូវផលប័ត្រវិនិយោគរបស់ខ្លួននៅវៀតណាម ដើម្បីជួយពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់ធនាគារវៀតណាមចំនួនពីរគឺ VPBank និង TPBank ៕