Da Nang៖ សម្រេចរួចរាល់សំណង់ជាច្រើនដើម្បីបម្រើ APEC

Chia sẻ
(VOVWORLD) -ដើម្បីត្រៀមរៀចំសម្រាប់សប្តាហ៍ជាន់ខ្ពស់ APEC ដែលនឹងប្រព្រឹត្តិទៅ នាខែវិច្ឆិកាខាងមុខ ទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានវិនិយោគសាងសង់សំណង់សំខាន់ៗជាច្រើន។
Da Nang៖  សម្រេចរួចរាល់សំណង់ជាច្រើនដើម្បីបម្រើ APEC - ảnh 1

ដើម្បីត្រៀមរៀចំសម្រាប់សប្តាហ៍ជាន់ខ្ពស់ APEC ដែលនឹងប្រព្រឹត្តិទៅ នាខែវិច្ឆិកាខាងមុខ ទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានវិនិយោគសាងសង់សំណង់សំខាន់ៗជាច្រើន។ មកដល់បច្ចុប្បន្ននេះ បណ្ដាសំណង់នានាធានាបានល្បឿន ហើយសំណង់ជាច្រើនបានសម្រេចរួចរាល់។ តាមនោះ បណ្ដាសំណង់កែលម្អវិមានកីឡា Tien Son មជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ ស្ថានីយទទួលភ្ញៀវ VIP នៅស្ថានីយអ្នកធ្វើដំណើរព្រលានយន្តហោះអន្តរជាតិ Da Nang បានសម្រេចរួចរាល់ជាសារវន្ត ហើយដល់ដំណាច់ខែកញ្ញានឹងសម្រេចរួចរាល់នូវគម្រោងការណ៍បើកទូលាយកន្លែងចតយន្តហោះនៅភាគខាងជើង និងគម្រោងការណ៍កែលម្អកន្លែងចតយន្តហោះនៅខាងមុខស្ថានីយអន្តរជាតិ។ លោក Huynh Duc Tho ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានស្នើឲ្យបណ្ដាស្ថាប័នទាក់ទិននានាយ៉ាងដូច្នេះថា៖

“ជំរុញខ្លាំងល្បឿននៃគម្រោងការណ៍មួយចំនួនបម្រើសប្តាហ៍ជាន់ខ្ពស់ APEC ហើយបញ្ជីរាយនាមសំណង់ដែលស្ថិតនៅក្នុងវិសាលភាពថវិកាទីក្រុងគឺត្រូវចំនឹងល្បឿនកំណត់។ ជាពិសេស កិច្ចការសន្តិសុខនិងសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនឹងរួមចំណែកសម្រាប់បណ្ដាព្រឹត្តិការធំៗក្នុងឆ្នាំ ២០១៧ ក្នុងនោះមានព្រឹត្តិការ APEC ផងដែរ”៕

ប្រតិកម្មទៅវិញ