|
Da Nang ចូល Top កន្លែងសំរាកលំហែកាយជួរមុខចំនួន១០នៅទ្វីបអាស៊ី |
(VOV)_បន្តជោគជ័យក្នុងឆ្នាំ២០១៤ ឆ្នាំនេះ ទីក្រុង Da Nang បន្តបានមិត្តអ្នក
អាននៃទស្សនាវដ្តី Smart Travel Asia ជ្រើសរើសចូលក្នុងបញ្ជីរាយនាម៖ Top កន្លែងសំ
រាកលំហែកាយជួរមុខចំនួន១០នៅទ្វីបអាស៊ី។ការជ្រើសរើសនេះដោយ Smart Travel
Asia រៀបចំឡើងពីខែឧសភាដល់ខែកក្កដាឆ្នាំ២០១៦ ដោយមានការចូលរួមរបស់មិត្ត
អ្នកអានចំនួនជាងមួយលាននាក់ លើទូទាំងពិភពលោក។ លោក Nguyen Xuan Binh
អនុប្រធានមន្ទីរទេសចរណ៍ទីក្រុង Da Nang បានអោយដឹងថា៖
“ នេះជារង្វាន់មួយក្នុងចំណោមរង្វាន់សំខាន់ រួមចំណែកផ្សព្វផ្សាយរូបភាពទីក្រុង
Da Nang។ ជាថ្មីម្តងទៀត ខ្ញុំឃើញថានេះជាមោទនភាព និងគួរអោយសប្បាយរីករាយ
ណាស់។ យើងខ្ញុំនឹងជំរុញបណ្ដាសកម្មភាពផ្សព្វផ្សាយខ្លាំងក្លាថែមទៀត ក៏ដូចជាត្រៀម
រៀបចំផលិតផល និងគុណភាពសេវាកម្ម ដើម្បីបំពេញបានតម្រូវការរបស់ភ្ញៀវគ្រប់រូប៕”